ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង ១០ ម៉ែត្រ​សន្លប់ ១ យប់ ១ ថ្ងៃ​មិនទាន់​ដឹងខ្លួន

Doliprane TVC

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ រហូត​សន្លប់​ជាច្រើន​ម៉ោង ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​រ៉ឺម៉ក​យកទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយសារ​តែមាន​សភាព​ធ្ងន់ធ្ងរ បាន​បញ្ជូនបន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្នំពេញ ដោយសារតែ​រូបគាត់ បាន​ធ្លាក់​ពីលើ​ចុង​ត្នោត ដែលមាន​កំពស់​ជាង ១០ ម៉ែត្រ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​វាលស្រែ​ត្រពាំង​ឬ​ស​ល្ពា​ក់ ស្ថិតក្នុង ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយ​ឱ្យដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ ថៃ អាយុ ៤១ ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ន សុធា អាយុ ៣៧ ឆ្នាំ មានកូន​ប្រុស​ស្រី ៤ នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ គ្រួសារ​នេះ​បាន​ចាប់​មុខរបរ​ឡើងត្នោត​ជិត ២០ ឆ្នាំ​មកហើយ​តែ​ជីវភាព​នៅតែមាន​ការខ្វះ​ខាត​មិនដែល​បាន​ប្រសើ​ម្តងណា​ទេ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ប្រឹងរក​ណាស់​ចំណែក​បុរស​ជា​ប្តី​ដែលជា​ជនរងគ្រោះ​នេះ​វិញ បើទោះជា​ពេលខ្លះ ខ្លួន​ស្រវឹង ឬ ក៏​មកពី​ស្រែ​យប់​ជ្រៅ​យ៉ាងណាក៏ដោយ​ក៏​គេ​មិនដែល​ចោល​ត្នោត​ម្តងណា​លើ​យ បើ​ពេលយប់​ងងឹត​គេ​តែង​ប្រើ​កែវឆ្លុះ​ឡើង​រហូត​ម៉ោង ១១ ឬ ១២ យប់​ក៏មាន ហើយក៏​មិនដែល​មាន​ភ្លាត់​ម្តងណា​ដែរ ។

ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង ១០ ម៉ែត្រ​សន្លប់ ១ យប់ ១ ថ្ងៃ​មិនទាន់​ដឹងខ្លួន

នៅ​ថ្ងៃកើតហេតុ​មុន​ពេលដែល​ជនរងគ្រោះ​ទៅ​ឡើងត្នោត​គេ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​មង្គល់ការ បងប្អូន​នៅឯ​ស្រុកកំណើត​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ម៉ោង ៤ ល្ងាច​ទៅហើយ ពេល​នោះគេ​ក៏បាន រែក​បំពង់​ដើរ​សំដៅទៅ​ដើមត្នោត​ដូច​ធម្មតា លុះ​កន្លះ​ម៉ោង​ក្រោយមក ស្រាប់តែ​ឃើញ​គេ​រត់​មក​ប្រាប់ថា​ជនរ​គ្រោះ​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត ភ្លាមនោះ​ក៏មាន​ការផ្អើលឆោឡោ​ឡើង​។

លោកតា​ម្នាក់​ឈ្មោះ អុន អាយុ​ជាង ៦០ ឆ្នាំ​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ដែល​បានឃើញ​ហេតុ​ការ​ខាងលើនេះ​ផ្ទាល់ បានឱ្យដឹងថា​៖ មុនពេល​កើតហេតុ​គាត់​កំពុង​ប្រមូល​សម្រាម​ក្នុង​ស្រែ​ដុត ដែលមាន​ចម្ងាយ​ប្រមាណ ១៥ ម៉ែត្រ​ពី​ដើមត្នោត​ដែល​ជនរងគ្រោះ​ធ្លាក់ ពេលនោះ​គាត់​បានឃើញ​ជនរងគ្រោះ​កំពុង​ឡើង​ដើមត្នោត​នោះដែរ គាត់​ក៏​ធ្វើការ​ជាធម្មតា​បន្តិចក្រោយមក​ក៏​ស្រាប់តែ​ឮ​សម្លេង ភីង យ៉ាងខ្លាំង​ដូច​គេ​ទម្លាក់​របស់​អ្វី​ម្យ៉ាង​ពីលើ​ចុង​ត្នោត គាត់​ឆ្ងល់​ក៏​ងើយ​មើល​ទៅលើ​ចុង​ត្នោត​អត់​ឃើញ​មាន​មនុស្ស គាត់​ក៏​ដើរមក​មើល​ក្រោម​គល់ត្នោត​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ធ្លាក់​ពីលើ​ចុង​ត្នោត​ផ្កាប់មុខ​ទៅ និង ដី សន្លប់​លែង​ដឹងខ្លួន​ទៅហើយ និង ឃើញ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន ឃើញ​ដូច្នេះ គាត់​បាន​ស្រែកហៅ​អ្នកជិតខាង​ឱ្យមក​ជួយ បន្ទាប់មក​ក៏បាន​ចង​អង្រឹងស្នែង​សែង​ជនរងគ្រោះ​យកមក​ផ្ទះ​ភ្លាមៗ​នោះដែរ ។

ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង ១០ ម៉ែត្រ​សន្លប់ ១ យប់ ១ ថ្ងៃ​មិនទាន់​ដឹងខ្លួន

ពេល​យក​ជនរងគ្រោះ​មកដល់​ផ្ទះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បីឱ្យ​សមត្ថកិច្ច​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​មក​ដឹកយក​ជនរងគ្រោះ​ទៅធ្វើ​ការសង្គ្រោះ តែ​ដោយ​ចាំ​រថយន្ត​ពេទ្យ​ជាង ១ ម៉ោង​មិនឃើញ​ក្រុមគ្រួសារ ក៏បាន​ដឹក​ជនរងគ្រោះ​តាម​រ៉ឺម៉ក​អូស​ដៃ យកទៅ​មន្ទីរពេទ្យ​ខេត្ត តែ​ពេល​ចេញពីផ្ទះ​បាន​ចំងាយ ១ គីឡូម៉ែត្រ រ៉ឺម៉ក​ដែល​ដឹក​ជនរងគ្រោះ​បាន​ក្រឡាប​ធ្លាក់​ជនរងគ្រោះ​មួយ​សារ​ទៀត លុះដល់​មន្ទីរពេទ្យ ក្រោយពី​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​រួច ឃើញថា​ជនរងគ្រោះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នៅ​ភ្នំ​ពេ ញ​។ មកដល់​ម៉ោង ១ រសៀល​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ​ជនរងគ្រោះ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ ៕ (​សុ​ក្ខា​រិ​ន​) គំ​ពង់​ឆ្នាំង​

ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង ១០ ម៉ែត្រ​សន្លប់ ១ យប់ ១ ថ្ងៃ​មិនទាន់​ដឹងខ្លួន