អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​វិធី​លុប​ការ​ចងចាំ​នានា ​ដែល​អ្នក​មិន​ចង់​ចាំ​

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​វិធី​លុប​ការ​ចងចាំ​នានា ​ដែល​អ្នក​មិន​ចង់​ចាំ​

ជា​ទូទៅ​ខួរ​ក្បាល​របស់​មនុស្ស​តែង​តែ​កត់​ត្រា​នូវ​ទិន្នន័យ​នានា​ដែល​អ្នក​ផ្ដល់​ឲ្យ​វា​ ហើយ​សមត្ថភាព​រក្សា​ទុក​ទិន្នន័យ​របស់​ខួរក្បាល​មនុស្ស​ម្នាក់ៗ​គឺ​មាន​សភាព​ខុសៗ​គ្នា​អាស្រ័យ​លើ​សុខភាព ​និង​ការ​ប្រើ​ប្រាស់​ខួរ​ក្បាល​របស់​បុគ្គល​ម្នាក់ៗ​។​ ​យ៉ាង​ណា​ក្ដី សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​​មួយ​ចំនួន ​បែរ​ជា​ចង់​លុប​ចេញ​នូវ​ការ​ចង​ចាំ​នានា ​ដែល​គេ​ធ្លាប់​ឆ្លង​កាត់​ដែល​ខួរ​ក្បាល​របស់​គេ​បាន​កត់ត្រា​យ៉ាង​ច្បាស់​ទៅ​វិញ​។​

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​វិធី​លុប​ការ​ចងចាំ​នានា ​ដែល​អ្នក​មិន​ចង់​ចាំ​

​​​

Jake Hausler

 

ដូច​នេះ​ហើយ​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​ផលិត​​ឧបករណ៍​ម៉្យាង​ដែល​មាន​សមត្ថភាព​អាច​លុប​នូវ​ការ​ចង​ចាំ​នានា​ដែល​មាន​ក្នុង​ខួរ​ក្បាល​មនុស្ស​បាន​យ៉ាង​ជោគជ័យ​។​ ពួក​គេ​បាន​ពន្យល់​ថា​តាម​ពិត​ទៅ​ខួរ​ក្បាល​មនុស្ស​ប្រៀប​ដូច​ជា​ HDD របស់​កុំព្យូទ័រ​ដែរ ដែល​អាច​កត់ត្រា និង​លុប​ចេញ​នូវ​ទិន្នន័យ​នានា​បាន​។​

 

ពួក​គេ​បាន​បន្ត​ថា​គេ​បាន​​សាក​ល្បង​ទៅ​លើ​ Jake Hausler ដែល​ជា​ក្មេង​ដែល​មាន​អាយុ​ ១២ឆ្នាំ ដោយ​ក្រោយ​ពី​ទទួល​ការ​ពិសោធន៍​សាកល្បង​នោះ​កុមារ​រូប​នេះ​អាច​ចង់​ចាំ​តែ​រឿង​ដែល​គេ​ឆ្លង​កាត់​ ចាប់​ពី​អាយុ​ ៨ឆ្នាំតែប៉ុណ្ណោះ៕

 

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ telegraph