ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​នេះ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត​ការងា​រ​ គឺ​១-​ធ្វើ​ការ​ផ្លាស់​​ប្ដូរ​អំ​ពូ​ល​​ភ្លើង​ដាច់​​ៗនៅ​តាម​ដង​​មហាវិថី​ព្រះមុនី​វង្ស ចាប់ពី​ស្ពាន​អាកាស​ក្បាលថ្នល់​​រហូត​ដល់​រង្វង់​មូល​ស្តា​ត​ចាស់​ ២-​ដំឡើង​​បង្គោល​ភ្លើង​ និង​ចាប់​គោម​នៅ​តាម​​ដង​​មហាវិថី​ព្រះ​មុនី​រ៉េត ​ជាប់​ស្តា​ត​អូ​ឡាំ​ពិ​ក​ ៣-​ចាក់​បេតុង​គ្រឹះ​បង្គោល​​ភ្លើង​​បំភ្លឺនៅ​​សួន​ច្បារ​​មុខ​សណ្ឋាគារ​សាន់​វេ​ ​និង​​៤-​ជួសជុល​បង្គោល​​ភ្លើង​​ផ្លូវ​លេខ​២០០៤ សឡា​ និង​ដាក់​ឱ្យ​​បំភ្លឺ​បាន៨០%​​ ៕