​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ក្មេង​ទំនើង​ពីរ​ក្រុម ឃាត់ខ្លួន​២​នាក់​

ក្រចេះ: នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ក្មេង​ទំនើង​ពីរ​ក្រុម មាន​ទាំង​ខ្មែរ និង​វៀត ណា​ម ដែល​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដែក​បំពង់​ទីប និង​បានធ្វើ​សកម្មភាព ដេញ​វាយ កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​ខ្លះ​របួសធ្ងន់ ស្ទើរ​សា្ល​ប់ នៅ​នឹង​មុខ ទីប្រជុំជន​សាលាខេត្ត បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​ព្រលប់ ថ្ងៃទី ១១ ខែកុម្ភៈ​។​

​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​ចុះ​ល្បាត និង​បង្ក្រាប ហេតុការណ៍​ទាន់ពេលវេលា នៃ​ការដេញ​វាយ​កាប់​ចាក់ របស់​ក្មេង​ទាំងពីរ​ក្រុម​នោះ បាន​ឲ្យ​ដឹងថា ក្រុម​ក្មេង​ទំនើង​ទាំងពីរ​ក្រុម មាន​គ្នា​ជាច្រើន​នាក់ មកពី​សង្កាត់​រកា​រក​ណ្តា​ល និង​សង្កាត់​អូរឫស្សី មាន​ខ្មែរ និង​វៀតណាម បានមក​ធ្វើ​សកម្មភាព វាយ​កាប់​ចាក់​គ្នា នៅ​ទីប្រជុំជន និង​ត្រូវបាន​ចាប់​ឃាត់ខ្លួន បាន​ចំនួន​២​នាក់ រងរបួស​២​នាក់ និង​ដកហូត​បាន​សម្ភារៈ​ដូចជា ដាវ កាំបិត និង​បំពង់់​ទីប បាន​មួយចំនួន​។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​វរសេនីយ៍ឯក គុណ សោ​ភ័​ណ្ឌ បាន​កំណត់ថា ក្រុម​ជនដៃដល់ និង​ជនរងគ្រោះ​ទាំងពីរ​ក្រុម គឺ​សុ​ទ្ឋ​សឹង​ជា​មុខសញ្ញា​ក្មេង​ទំនើង នៅក្នុង​បញ្ជី​តាមដាន​របស់​នគរ បាល​។

​លោក​បាន​និយាយថា បក្ខពួក​របស់​ពួកគេ ដែល​បាន​រត់គេចខ្លួន ក្រោយពី​បង្ក​សកម្មភាព គឺ​នគរបាល​កំពុងតែ​ធ្វើ​សាវតា​ជាតិ ដើម្បី​បន្ត​ការចាប់ខ្លួន​បន្ថែម ដើម្បី​យកមក​ចាត់ការ តាមច្បាប់ ជា​ក្រោយ​៕V​