អ្នកលក់​កា​រ៉ែ​ម​កី​ម្នាក់ សង្ស័យ​ស្រវឹងស្រា បើក​ម៉ូតូ បុក​គោយន្ត​ពីក្រោយ ស្លាប់​

កំពង់ធំ: បុរស​ជា​អ្នក​ប្រក​បរបរ លក់​កា​រ៉ែ​ម​កី​ម្នាក់ សង្ស័យ​ស្រវឹងស្រា ធ្លាក់​ភ្នែក​បើក​ម៉ូតូ ទៅបុកគោយន្ត កន្ត្រៃ​ពីក្រោយ បណ្តាល​ឲ្យ ស្លាប់​បន្ទាប់ពី​បញ្ជូន ទៅដល់​មន្ទីរពេទ្យ​។​

​គ្រោះថ្នាក់​នេះ​បានកើត ឡើង​នៅ​យប់​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​រូង ឃុំត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

​ជនរងគ្រោះ​ឈ្មោះ ជឹម ក្រឹម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តតាកែវបច្ចុប្បន្ន​មក​ស្នាក់នៅ ក្នុង​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន​។​

​ក្រោយពី​កើតមាន​គ្រោះថ្នាក់​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែងរួច​យក​វត្ថុតាង ទាំង​២ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​​នគរបាល​ស្រុក ដើម្បី​រង់ចាំដោះស្រាយ​គ្នា​តាមច្បាប់​នាពេល​ក្រោយ​។ បច្ចុប្បន្ន​សព ត្រូវបាន​ក្រុមគ្រួសារ ដឹកយកទៅ​ស្រុកកំណើត ដើម្បី​​ចាត់ចែង​ធ្វើបុណ្យ​៕R​