​សម្តី​ទាំង​៤​ម៉ាត់​ដែល​អាច​បំផ្លាញ​កូន​យ៉ាង​ងាយ​

​សម្តី​ទាំង​៤​ម៉ាត់​ដែល​អាច​បំផ្លាញ​កូន​យ៉ាង​ងាយ​

​ការអប់រំ​ពិតជា​សំខាន់​ណាស់​សម្រាប់​កូន បើ​អ្នក​មិន​ប្រយ័ត្ន ហើយ​ប្រើ​របៀប​ខុស​ក្នុង​ការអប់រំ នោះ​វា​នឹង​អាច​បំផ្លាញ​កូន​បាន​យ៉ាង​ងាយ​បំផុត ដោយ​អ្នក​មិនដឹង​ខ្លួន​ឡើយ​។ តើ​មាន​របៀប​អប់រំ​ណាខ្លះ​ដែល​ខុស​នោះ​?

“​ចាំ​ម៉ាក់​បញ្ចុក​កូន​”
​នៅពេល​ដែល​កូន​ញ៉ាំ​បាយ​ដោយ​ខ្លួនឯង ហើយ​អ្នក​បែរជា​និយាយថា ចាំ​អ្នក​បញ្ចុក​គេ​វិញ ព្រោះ​គេ​មិនចេះ​ញ៉ាំ​ខ្លួនឯង​ឡើយ នេះ​ជា​ពាក្យ​ដែល​អាច​ធ្វើ​ឲ្យ​កូន​មិន​ចង់​បន្ត​បរិភោគ​ដោយ​ខ្លួនឯង នោះ​គេ​នឹង​ពឹងផ្អែក​លើ​អ្នក​ឲ្យ​បញ្ចុក​គេ​រហូត គ្មាន​ភាព​ឯករាជ្យ​ឡើយ​។​

“​កុំ​លេង​ភក់ វា​កង្វក់​ណាស់​”
​នៅពេល​ដែល​អ្នក​និយាយ​ពាក្យ​នេះ តើ​អ្នកដឹង​ទេ​ថា​អ្នក​កំពុងតែ​បំផ្លាញ​ការចង់​ស្គាល់​របស់​ថ្មី​របស់​កូន ធ្វើឲ្យ​កូនបាត់បង់​នូវគំនិត​ច្នៃប្រឌិត និង​ស្រាវជ្រាវ​របស់​ដែល​ថ្មី ម្យ៉ាងទៀត​វា​នឹង​ធ្វើ​ឲ្យ​កូន​មាន​គំនិត​រើសអើង​ទៀតផង​។​

“​នៅពេល​ដែល​កូន​ទៅ​រៀន មិនចេះ​មិនត្រូវ​និយាយ​ឡើយ​”
​នៅពេល​ដែល​អ្នក​និយាយ​ពាក្យ​នេះ​ដាក់​កូន តើ​អ្នកដឹង​ទេ​ថា​អ្នក​កំពុងតែ​បំផ្លាញ​អនាគត​របស់​កូន ព្រោះ​គេ​នឹង​មិន​ហ៊ាន​និយាយ ឬ​បញ្ចេញ​យល​បល់​អ្វី​ឡើយ​នៅ​ពេល​ដែល​គេ​នៅ​ក្នុង​ថ្នាក់ ព្រោះ​គេ​ខ្លាច​គ្រូ និង​មិត្ត​រួម​ថ្នាក់​របស់​គេ​សើច នោះ​កូន​នឹង​មិនអាច​រៀន​បាន​ពូកែ​ឡើយ​។​

“​កូន​មិន​ចាំបាច់​ធ្វើ​អី​ទេ ចាំតែ​រៀន​ទៅ​បាន​ហើយ​”
​នៅពេល​ដែល​កូន​ចង់​ជួយ​ធ្វើ​ការងារ​ផ្ទះ ហើយ​អ្នក​បែរជា​ឃាត់​មិនឲ្យ​គេ​ធ្វើ នោះ​កូន​នឹង​បាត់បង់​ឱកាស​ក្នុង​ការរៀន​ធ្វើ​អ្វី​ដែល​អាច​ធ្វើឲ្យ​គេ​ក្លាយជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់ ហើយ​គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ចាំតែ​ពឹង​លើ​អ្នក​ដទៃ​ជានិច្ច​។​

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។