“ប៉ុប​ពី​ទៅ​ហូលីវូដ” បញ្ចេញ​ MV ថ្មី មុន​រឿង​បញ្ចាំង​ជា​ផ្លូវការ

“ប៉ុប​ពី​ទៅ​ហូលីវូដ” បញ្ចេញ​ MV ថ្មី មុន​រឿង​បញ្ចាំង​ជា​ផ្លូវការ

ថ្ងៃ​នេះ ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ដែល​ត្រៀម​នឹង​បញ្ចាំង​ឆាប់ៗ​នេះ “ប៉ុប​ពី​ទៅ​ហូលីវូដ” បាន​បញ្ចេញ​ MV ចម្រៀង​ថ្មី​លាយ​ឡំ​នឹង​ឈុត​ឆាក​ខ្លះៗ (trailer) នៅ​ក្នុង​សាច់​រឿង។

 

បទ​ចម្រៀង​ថ្មី​នេះ មាន​ចំណង​ជើង​ថា “ចាស់​ជូរ​អែម” ច្រៀង​ដោយ ស្រីលក្ខ័ណ ដែល​ជា​ម្ចាស់​បទ “រលឹម​ស្រិចៗ” នៅ​ក្នុង​សាច់​រឿង “គ្រាប់ពេជ្រ”។ ចង់​ដឹង​ថា បទ​ចម្រៀង​ថ្មី​នេះពីរោះ​យ៉ាង​ណា សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

 

“ប៉ុប​ពី​ទៅ​ហូលីវូដ” គឺ​ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ និយាយ​ពី​មនុស្ស​ភេទ​ទី​៣ មួយ​ក្រុម​ ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល​មាន​ឈុត​ឆាក​កំប្លែង​លាយ​មនោសញ្ចេតនា​ស្នេហា​ជាដើម​។

 

តារា​សម្ដែង​នៅ​ក្នុង​រឿង​មាន​ដូចជា ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ និង​តារា​កិត្តិយស​ជាច្រើន​នាក់​ទៀត។ អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយសាន ម៉ៅ លោក ភីម៉ៃ ត្រូវ​សម្ដែង​ជា​ភេទ​ទី៣។ ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​នេះ ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​៣ គឺ​ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុមហ៊ុន Sabay Digital Corporation ។

 

“ប៉ុប​ពី​ទៅ​ហូលីវូដ” គ្រោង​នឹង​ដាក់​បញ្ចាំង​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​តាម​រោង​ភាពយន្ត​ទំនើប​នានា​ ក្នុង​រាជធានី​ភ្នំពេញ៕

 

ដោយ៖ សុផាត