វិធី​កាត់ Mp3 អន​ឡាញ ដើម្បី​យក​ទៅ​ធ្វើ​ជា Ringtone!

ធ្វើយ៉ាងម៉េចទៅ​ បើសិនជា យើងមិនមាន កម្មវិធីសម្រាប់ កាត់ចម្រៀង នៅលើកុំព្យូទ័រ យើងនោះ? ហើយមួយ វិញទៀត ប្រសិនបើ កុំព្យូទ័រ របស់យើង មានលក្ខណៈ យ៉ាប់យ៉ឺន តើអាចតម្លើង កម្មវិធី សម្រាប់ កាត់នោះ បានដែរ ឬទេ? នេះជាបញ្ហា ដ៏ចំបងមួយ ដែលអ្នក ប្រើប្រាស់ ភាគច្រើន បានកំពុង ជួបប្រទះ នៅពេលដែល ពួកគេចង់ កាត់សាច់ ភ្លេចម្តងៗ។

វិធី​កាត់ Mp3 អន​ឡាញ ដើម្បី​យក​ទៅ​ធ្វើ​ជា Ringtone!

ជាមួយគ្នានេះដែរ ខេមបូ សូមណែនាំ អ្នកទាំងអស់គ្នា នូវវិធីសាស្រ្តមួយ ក្នុងការកាត់ Mp3 តាមរយៈ អនឡាញ (បានន័យថា មិនចាំ បាច់តម្លើង កម្មវិធី សម្រាប់កាត់ នៅលើ កុំព្យូទ័រឡើយ) ដើម្បីយក ទៅ ធ្វើជា Ringtone ឬទុក ស្តាប់លេង ក៏បាន។

ជាដំបូងនោះ សូមអ្នកទាំងអស់គ្នា ចូលទៅកាន់ mp3cut.net រួចធ្វើការ ជ្រើសរើស Mp3 ណាមួយ ដែលអ្នក ចង់កាត់ បន្ទាប់មក គ្រាន់តែកំណត់ ប្រវែងដែលអ្នក ចង់បាន និងធ្វើការ ដោនឡូត File ដែលបាន កាត់ហើយនោះ ជាការស្រេច។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ដូចនេះ បន្ទាប់ពី បានកាត់ហើយ គ្រាន់តែកូពីវា ទៅក្នុង ទូរស័ព្ទ Android របស់អ្នក ឬប្រើកម្មវិធី iTools ដើម្បីបង្កើត ជាសាច់ភ្លេច ទៅក្នុងទូរស័ព្ទ iPhone របស់អ្នក នឹងរួចជាស្រេច តែម្តង។

  • ដោយ: Mai
  • 2:58 PM, 12 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ