​​ប្រវត្តិ​ដើម​ហេតុ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ Valentine’s Day

​​ប្រវត្តិ​ដើម​ហេតុ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ Valentine’s Day

ថ្ងៃ​ Valentine’s Day ១៤ កុម្ភៈ​ដែល​គេ​​ច្រើន​​ហៅ​ថា​ ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់ ​តែង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​​លោក​ខាង​លិច​មួយ​ចំនួន ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​ពួក​គេ។ តើ​ពិធី​បុណ្យ​មាន​ដំណើរ​ដើម​ទង​បែប​​ណា?​​​​​​​

 ​​ប្រវត្តិ​ដើម​ហេតុ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ Valentine’s Day

 

រឿង​រ៉ាវ​មួយ​ចំនួន​​​​ទាក់​ទង​​​​នឹង​ថ្ងៃ​ Valentine

 

រឿង​រ៉ាវ​​នោះ​បាន​​ពាក់​ព័ន្ធ​​​​​​​​​​​​​នឹង​​​​សម័យ​កាល​​ ចក្រភព​​​រ៉ូម​​ ពេល​ព្រះ​វិហារ​កាតូលិក បាន​​​ទទួល​ស្គាល់​ សម្ដេច​​សង្ឃ​​បី​​នាក់​ផ្សេង​គ្នា ឲ្យ​​ឈ្មោះ​ថា លោក Valentine ឬ Valentinus ដែល​ជា​​អ្នក​បូជា​ជីវិត​​ឲ្យ​សាសនា។ មាន​រឿង​មួយ​ដំណាល​ទាក់ទង​​អំពី បព្វជិត​​ម្នាក់​គឺ លោក Valentine ​ដែល​បាន​បម្រើ​​សាសនា​​ ក្នុង​សតវត្ស​ទី ៣ ដែល​បាន​ជួយ​ការពារ​​នៃ​សេចក្ដី​ស្រលាញ់​ដល់​គូ​ស្នេហ៍​​ជន​ជាតិ រ៉ូម៉ាំង។ ​​​

 

សម័យនោះ​​ ​អធិរាជ ចក្រភព​​​រ៉ូម Claudius II បាន​យល់​ថា បុរស​ៗ​ដែល​នៅ​លីវ​ជា​ច្រើន គឺ​ជា​​កង​ទ័ព​ដែល​​​មាន​សមត្ថភាព​ជាង​ បុរស​ៗ​ដែល​មាន​​ ​ប្រពន្ធ​និង​គ្រួសារ​ ដូច​នោះ​ហើយ អធិរាជ​បាន​សម្រេច​​​ប្រកាស​ដាក់​ឲ្យ ការ​​រៀប​ការ​​សម្រាប់​បុរស​ៗ​យុវវ័យ​ គឺ​ជា​រឿង​ខុស​ច្បាប់។ នៅ​ពេល​ ឃើញ​រឿង​​​​​​​អយុត្តិធម៌​បែប​នេះ លោក Valentine ដែល​ជា​ សង្ឃ​គ្រិស្តសាសនា បាន​ប្រឆាំង​ជំទាស់​​​នឹង​​ច្បាប់​របស់​អធិរាជ​​​ដោយ​លួច​លាក់​ ដោយ​​លោក​ជួយ​​រៀប​ចំ​ផ្សំ​ផ្គុំ​​ពិធី​រៀប​ការ​ឲ្យ គូ​ស្នេហ៍​​ក្មេង​ៗ​ជា​សម្ងាត់។

 

ក្រោយ​ពេល​ អធិរាជ​​ដឹង​រឿង​នោះ ក៏​បាន​បញ្ជា​ឲ្យ​​​​ចាប់​ លោក​ Valentineដាក់​​គុក​​និង​​កាត់​ទោស​ប្រហារ​ជីវិត ។ ជា​មួយ​គ្នា​នោះ គឺ​មាន​រឿង​ដំណាល​មួយ​ទៀត ​ថា លោក Valentine ត្រូវ​បាន​កាត់​ទោស ពី​បទ​​ប៉ុនប៉ង​ជួយ​សង្គ្រោះ​អ្នក​ទោស​​​គ្រិស្តបរិស័ទ ឲ្យ​រត់​គេច​ពី​ គុក​ដ៏​សាហាវ​​ក្នុង​សម័យ​​រ៉ូម ដែល​ជា​កន្លែង​ វាយ​​ធ្វើ​ទារុណកម្ម​។ តាម​រឿង​​​​ដំណាល​ដដែល​​​បាន​ឲ្យ​ដឹង​ថា Valentine បាន​​កើត​​ក្ដី​ស្រលាញ់​ដំបូង​​ ជា​មួយ​​​នារី​​វ័យ​ក្មេង​ ​ប្រហែល​ជា​​​កូន​ស្រី របស់​ឆ្មាំ​គុក​​​​ម្នាក់​ ដែល​បាន​​មក​សួរ​សុខ​ទុក្ខ​គាត់ ពេល​គាត់​ជាប់​ទោស​។

 

មុន​ការ​ស្លាប់​របស់ Valentine ​គេ​បាន​អះ​អាង​ថា គាត់​បាន​សរសេរ​​សំបុត្រ​ផ្ញើ​ទៅ​នារី​​ម្នាក់​នោះ ថា​ ” From​ Your Valentine ” ជា​​ការ​បង្ហាញ​​​មួយ ដែល​​​មនុស្ស​ជា​ច្រើន​នៅ​ប្រើ​សព្វ​ថ្ងៃ។ ទោះ​បី​ជា​ រឿង​របស់ Valentine ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​​​ក៏​ដោយ​ រឿង​ទាំង​នោះ​បាន​បង្ហាញ​ពី​​ វីរភាព​​ និង​មនោសញ្ចេតនា របស់​ Valentine។ រហូត​មក​ដល់​​​ មជ្ឈិម​សម័យ ដោយ​​​សារ​កេរ្តិ៍ឈ្មោះ​​នោះ​ហើយ ធ្វើ​ឲ្យ​​ Valentine ក្លាយ​ជា​​បុគ្គល​​មាន​ប្រជាប្រិយភាព​​​ម្នាក់​នៅ​ ប្រទេស​អង់គ្លេស​និង​ បារាំង។

 

ហេតុអ្វី​បាន​ជា​ គេ​ប្រារព្ធ​​ថ្ងៃ​​​នៃ​សេចក្ដី​ស្រលាញ់​ ចំ​ថ្ងៃ ទី ១៤ កុម្ភៈ​?

 

ប្រភព​​ដើម​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ Valentine’s Day ត្រូវ​គេ​ជឿ​ថា គឺ​ប្រារព្ធ​ឡើង​​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ដើម្បី​រំឭក​​ពី​ខួប​នៃ​មរណៈ​ភាព​​របស់ លោក Valentine។ ការ​ប្រារព្ធ​​នោះ បាន​ចាប់​ធ្វើ​ឡើង​ក្នុង​អំឡុង​ឆ្នាំ​ ២៧០ មុន​គ្រិស្តសករាជ។ ជា​មួយ​គ្នា​នោះ ការ​អះ​អាង​​ជា​ច្រើន​ទៀត ថា ព្រះ​វិហារ​កាតូលិក បាន​​សម្រេច​​កំណត់​យក​ថ្ងៃ​បុណ្យ​ Valentine Day នៅ​​ពាក់​កណ្ដាល​ខែ​កុម្ភៈ ​ដើម្បី​​ឲ្យ​​​​​​មាន​​ការ​ញ៉ាំង​​​ឲ្យ​មាន​ការ​ជឿ​​គ្រិស្តសាសនា ពី​លើ​​​​ ​​ពិធី​ Lupercalia ។ ពិធី​ Lupercalia ជា​​ពិធី​បុណ្យ​​រំឭក​ដល់ Faunus អាទិទេព​​​​​នៃ​កសិកម្ម​ របស់​ចក្រភព​រ៉ូម និង​ឧទ្ទិស​ដល់​អ្នក​បង្កើត​​ក្រុង​រ៉ូម គឺ ​Romulus និង Remus ផង​ដែរ។ នា​ចុង​​សតវត្ស​ទី​ ៥ សម្ដេច​​ប៉ាប Gelasius បាន​ប្រកាស​ថា ថ្ងៃ​ ១៤ កុម្ភៈ​​ជា​ថ្ងៃ St. Valentine’s Day ដែល​ក្រោយ​មក​ វា​ក្លាយ​ជា​ថ្ងៃ​​ពាក់​ព័ន្ធ​នឹង​​ក្ដី​ស្រលាញ់។ នា​ថ្ងៃ ១៤ កុម្ភៈ នៅ​ប្រទេស អង់គ្លេស​ និង​ ប្រទេស​បារាំង ជឿ​ថា ជា​ថ្ងៃ​នៃ រដូវ​កាល​​ចាប់​ផ្ដើម​ រក​គូ នៃ​សត្វ​បក្សី​ផង​ដែរ ដែល​នោះ​ជា​គំនិត​​​បង្ហាញ​ថា ថ្ងៃ​ Valentine’s Day ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់។

 

 ​​ប្រវត្តិ​ដើម​ហេតុ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ Valentine’s Day

 

ឥទ្ធិពល​របស់ Valentine’s Day និង​​ការ​ស្វាគមន៍

Valentine’s Day ត្រូវ​បាន​ប្រារព្ធ​ឡើង នៅ​សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ីកូ បារាំង និង អូស្ត្រាលី និង​​ល្បី​​នៅ​ចក្រភព​អង់គ្លេស ក្នុង​​រង្វង់​​សតវត្ស​ទី​ ១៧។ រហូត​ដល់​ពាក់​កណ្ដាល​សតវត្ស​ ទី ១៨ ពិធី​បុណ្យ​នោះ បាន​ក្លាយ​ជា​ ការ​ប្រារព្ធ​សម្រាប់​មិត្តភ័ក្ដិ គូ​ស្នេហា​គ្រប់​ស្រទាប់​វណ្ណៈ ផ្លាស់​ប្ដូរ​ការសរសេរ​​សារ​​បង្ហាញ​ពី​អារម្មណ៍​​​​ជូន​​គ្នា ជា​ការ​ស្វាគមន៍​ និង​រហូត​ក្លាយ​ជា​ការ​ជូន​អំណោយ ដូច​ជា​ស្ករ​គ្រាប់ ការ​ជូន​កាដូ​​ជា​ដើម។​

 

​​ហេតុ​អ្វី​បាន​ជា​ផ្កា​កុលាប​ ពាក់​ព័ន្ធ​ជា​មួយ​ថ្ងៃ Valentine’s Day ?

ផ្កា​កុលាប ត្រូវ​បាន​ចាត់​ទុក​ជា​តំណាង​នៃ​ក្ដី​​ស្រលាញ់​ចាប់​តាំង​ពី មុន​​ទសវត្ស​ឆ្នាំ​ ១៧០០ ដោយ​​ស្ដេច Charles II នៃ​ប្រទេស​ស៊ុយអែត​ នាំ​យក​ ​សិល្បៈ​នៃ​ផ្កា ទៅ​តំបន់​អឺរ៉ុប។ ផ្កា​​កុលាប ពណ៌​ក្រហម ត្រូវ​គេ​ជឿ​ថា ជា​ផ្កា​​របស់ Venus អាទិទេព​នៃ​ក្ដី​​ស្រលាញ់ ​របស់​ចក្រភព រ៉ូម ជា​តំណាង​នៃ​ក្ដី​ស្រលាញ់៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ history, mirror
​​​

​​

​​​​​​​​​​​​​​​​​​​​

​​

​​​​​​​

​​​