​តើ​ផ្លែ​ប៉ោម​ផ្តល់​អត្ថប្រយោជន៍​អ្វី​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​?

​តើ​ផ្លែ​ប៉ោម​ផ្តល់​អត្ថប្រយោជន៍​អ្វី​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​?

ផ្លែ​ប៉ោម​គឺជា​ផ្លែឈើ​ដែល​មនុស្ស​គ្រប់រូប​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​ស្អាត​នោះទេ ថែម​ទាំង​អាច​ជំនួយ​ដល់​ជំងឺ​ទល់លាមក​ទៀតផង ជាពិសេស​សម្រាប់​ស្ត្រី​ដែល​ទើបនឹង​សម្រាលកូន​រួច វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដែរ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
​នៅក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​C​យ៉ាងច្រើន ដែល​អាច​ជួយ​ការពារ​សរសៃឈាម​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ និង​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​មាន​សុខភាព​ល្អ​ដូចគ្នា ជាពិសេស​វា​អាច​ជួយ​ទប់​មិន​ឲ្យ​កោសិកាដែល​ធ្វើឲ្យ​ស្បែក​អ្នកខ្មៅ​ដុះឡើងមក​ទេ ជាងនេះទៅទៀត វា​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក ដោយ​មិន​ងាយ​ធ្វើឲ្យ​អ្នកចាស់ជាង​វ័យ​ឡើយ ក្រោយពេល​ដែល​អ្នក​សម្រាល​កូន​រួច អ្នកនឹង​ឆាប់​មាន​អារម្មណ៍​ថា​ហត់​ណាស់ ដូចនេះ​អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​នេះ​បាន ព្រោះ​នៅ​ក្នុង​នោះ​ក៏​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​អ្នក​មិន​សូវ​មាន​អារម្មណ៍​ថា​នឿយហត់​ខ្លាំង​ក្រោយពេល​ដែល​សម្រាលកូន​រួច​ដែរ ថែម​ទាំង​អាច​ជួយ​អ្នក​ឲ្យ​ត្រឡប់​មក​មាន​រាងស្អា​ត​ដូចដើម​ទៀតផង ប៉ុន្តែ​អ្នក​មិន​ត្រូវ​បរិភោគ​វា​ច្រើន​ហួសកំណត់​ឡើយ បរិមាណ​ល្មម​គឺ​បាន​ហើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។