សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​នាំ​ចូល​រថយន្ត Ford Ranger មក​កាន់​ទីផ្សារ​រថយន្ត​កម្ពុជា ឃើញ​ថា មានការ​ស្វាគមន៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ដោយ​ឃើញ​មាន​កំណើន​ចំនួន​រថយន្ត​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ចរាចរ​លើ​ដង​វិ​ថី​នានា ក្នុង​ទីក្រុង​ភ្នំពេញ ។ មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger Pickup (​ភី​ក​អាប់​) មានការ​ពេញ​និយម​នៅ​កម្ពុជា ព្រោះតែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ស្ថានភាព​ផ្លូវ​នៅ​មានការ​លំបាក​ច្រើន ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​តម្រូវការ​រថយន្ត​ដែល​មាន​ភាព​ធន់​និង​រឹង​មាំ​សម្រាប់​ការ​បើកបរ​នៅ​លើ​ផ្លូវ​លំបាក ។ ម្យ៉ាងទៀត រថយន្ត​ប្រភេទ​នេះ​ស៊ីប្រេង​តិច សន្សំ​សំចៃ​ខ្ពស់ ផ្តល់​សុវត្ថិភាព​ខ្ពស់ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​បាន​ច្រើន ខុស​ពី​រថយន្ត​ភី​ក​អាប់​ដទៃ​ទៀត ។ ទាំង​១០​ចំណុច​ខាងក្រោម​ធ្វើ​ឱ្យ​រថយន្ត Ford Ranger វ៉ា​ដាច់​រថយន្ត Pickup ដទៃ​ទៀត ។

១.​ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង និង​ឧបករណ៍​ផ្តល់​ដំណឹង​ពេល​ចេញពី​គន្លង ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ផ្តល់​ជូន​អ្នកបើកបរ​សម្រាប់​ការពារ ចំពោះ​ការ​ចាក​ចេញពី​គន្លង​ផ្លូវ​របស់​ខ្លួន​ដោយ​ចៃដន្យ​នៅ​ពេល​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ។

២.​ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គម្លាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ បាន​ផ្តល់​នូវ​ភាព​រំញោច ដើម្បី​កំណត់​ទៅ​លើ​ល្បឿន​ក៏​ដូច​ជា​ចម្ងាយ​ចំពោះ​រថយន្ត​ដែល​បើក​នៅ​ពី​ខាង​មុខ ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​បញ្ចៀស​អ្នកបើកបរ​ឱ្យ​ចៀស​ផុត​ពី​ការ​បើកបរ​លើស​ល្បឿន​ដែល​បាន​កំណត់ ។

៣.​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៅ​ខាង​មុខ ឧបករណ៍​នេះ​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​កំណត់​ល្បឿន​រថយន្ត​ដែល​អាច​ផ្តល់​ឱ្យ​អ្នកបើកបរ​អាច​ពិនិត្យ ពី​ចន្លោះ​សុវត្ថិភាព​នៃ​រថយន្ត​របស់​គាត់​នៅ​ក្នុង​ចម្ងាយ​សុវត្ថិភាព​មួយ ។

៤.​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាង​មុខ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត    ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​រំញោច​សម្រាប់​ការពារ​នូវ​ឧបសគ្គ​ផ្សេង​ៗ ព្រមទាំង​ផ្តល់​ជូន​អ្នកបើកបរ​នូវ​ការ​ផ្តល់​នូវ​ដំណឹង​នៅ​ពេល​ដែល​រថយន្ត​បាន​ជួប​នូវ​ឧបសគ្គ​ផ្សេង​ៗ ដូច​ជា​ពេល​កំពុង​ចូល​ចត​ជាដើម ។ កាមេរ៉ា​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​បាន​ផ្តល់​នូវ​រូបភាព​ច្បាស់ រេ​ទៅ​តាម​ចង្កូត​ដែល​អាច​ផ្តល់​ភាព​ទុកចិត្ត​ខ្ពស់​សម្រាប់​អ្នកបើកបរ​នៅ​ពេល​ចូល​ចត ។

៥.​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល អាច​ធ្វើការ​ទប់​លំនឹង​របស់​រថយន្ត​នៅ​ពេល​ដែល​រថយន្ត​ចង់​ឈាន​ទៅ​រក​ការ​ក្រឡាប់​បាន ។

៦.​ជាមួយនឹង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​មាននៅ​លើ​រថយន្ត Ford Ranger ស៊េរី​ថ្មី​នោះ​គឺ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត និង​ចុះ​ចំណោត អាច​ជួយ​ឱ្យ​អ្នកបើកបរ​មាន​ទំនុកចិត្ត​ក្នុង​ការ​បើករថយន្ត​ឡើង​ចំណោត និង​កាត់​បន្ថយ​នូវ​ស្ថានភាព​រអិល​មិន​ឱ្យ​រថយន្ត​រអិល​ទៅ​មុខ​លឿន​ពេក​នៅ​ពេល​ដែល​ចុះ​ពី​ចំណោត ។

៧.​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់ ដែល​ផ្តល់​នូវ​សំពាធ​ខ្ពស់​សម្រាប់​ប្រព័ន្ធ​ហ្វ្រាំង​របស់​រថយន្ត​ក្នុង​ការ​បង្កើន​នូវ​កម្លាំង​របស់​ហ្វ្រាំង​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅ​ពេល​ដែល​អ្នកបើកបរ​ចាប់​ហ្វ្រាំង​នៅ​ក្នុង​ករណី​បន្ទាន់ ។

៨.​ប្រព័ន្ធ​ទប់​នូវ​ទម្ងន់​របស់​រថយន្ត​នេះ​វិញ ក៏​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ​ពោល​គឺ​អូស ឬ​សណ្តោង​បាន​រហូត​ដល់​៣.៥០០​គីឡូក្រាម ជាមួយនឹង​ទំហំ​នៃ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​អាច​ផ្ទុក​ទម្ងន់​បាន​រហូត​ដល់​១.១៧៥​គីឡូក្រាម​ផង​ដែរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រភេទ​រថយន្ត​ដែល​មាននូវ​លក្ខណៈ​បែប​នេះ ក៏​កម្រ​មាន​ចំពោះ​ស៊េរី​រថយន្ត​ភី​ក​អាប់​ណាស់ ពោល​គឺ​មាន​តែ​ចំពោះ​ប្រភេទ​រថយន្ត Ranger នេះ​តែ​ប៉ុណ្ណោះ ។

៩.​ការ​រចនា​ស្រស់​ស្អាត​ទាំង​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង​រថយន្ត ដែល​ចង្កៀង​ផ្នែក​ខាង​មុខ​មាន​ប្រព័ន្ធ​បិទ​បើកភ្លើង​ដោយ​ស្វ័យប្រវត្តិ រួម​ជាមួយ​ការ​រចនា​ដ៏​ទាក់ទាញ​ជាមួយនឹង​ចង្កៀង​គជ់ ។ ផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​ជា​ពិសេស​តា​ប្លូ​ស្បែក​យ៉ាង​ស្រស់​ស្អាត ។

១០.​ប្រព័ន្ធ​សម្រាប់​សាក​ថ្ម​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​របស់​រថយន្ត​នេះ​គឺ​មាន​សមត្ថភាព​រហូត​ដល់​២៣០​វុ​ល ដែល​អាច​ផ្តល់​ថាមពល​សម្រាប់​សាក​ថ្ម​ទៅ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ដូច​ជា កុំព្យូទ័រ​យួរដៃ​ជាដើម ៕