លោក អំាង មាលតី ត្រូវបានបញ្ជូនដល់ សាលាដំបូងខេត្តកណ្តាល រង់ចំាការប្រកាសសាលក្រម

កណ្តាល៖ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អំាង មាលតី ត្រូវបានអនុរក្សពន្ធនាគា បញ្ជូនមកដល់សាលាដំបូងខេត្តកណ្តាល ហើយ នៅម៉ោង៣៖០០នាទី រសៀលថ្ងៃទី១២ ខែកុម្ភៈ នេះ ឥឡូវកំពុងស្ថិតនៅក្នុងបន្ទប់ សវនាការទី២ ដើម្បីរង់ចំាការប្រកាសសាលក្រម បទចោទប្រកាន់ ថាបាន ផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការដោះលែង មេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តម៉ាកអូឌីមួយគ្រឿង តម្លៃជិត ១០ម៉ឺនដុល្លារ។

បើតាមមន្រ្តីសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ចំពោះបទចោទប្រកាន់នេះ ប្រសិនតុលាការធ្វើការសម្រេចផ្តន្ទាទោស លោក អំាង មាលតី អាចនឹង ប្រឈមមុខ និងការជាប់ពន្ធនាគារ ចន្លោះពី ៥ឆ្នាំ ទៅ១០ឆ្នាំ៕

លោក អំាង មាលតី ត្រូវបានបញ្ជូនដល់ សាលាដំបូងខេត្តកណ្តាល រង់ចំាការប្រកាសសាលក្រម

លោក អំាង មាលតី ត្រូវបានបញ្ជូនដល់ សាលាដំបូងខេត្តកណ្តាល រង់ចំាការប្រកាសសាលក្រម