នារីអង់គ្លេសម្នាក់ត្រូវហាម ឃាត់មិនឲ្យស្នាក់នៅ ប្រទេសថៃព្រោះប្រើលិខិត ឆ្លងដែនជំនួសក្រដាស បង្គន់

អង់គ្លេស៖ ដំណើរកម្សាន្តរបស់នារីម្នាក់ត្រូវបានលុបចូលដោយអាជ្ញាធរ មិនអនុញ្ញាតឲ្យចូលក្នុងប្រទេសថៃ ព្រោះនាងយកលិខិតឆ្លងដែនប្រើជំនួសក្រដាសបង្គន់ ដែលដំបូងឡើយនារីម្នាក់នេះ មានគម្រោងស្នាក់នៅប្រទេសថៃមួយខែមុនទៅប្រទេសអូស្ត្រាលីដើម្បីធ្វើការមួយឆ្នាំនៅទីនោះ។

ព័ត៌មានពីYahoo News បានឲ្យដឹងនៅថ្ងៃទី១២ខែមករាឆ្នាំ២០១៦នេះ បានឲ្យដឹងថា នារីជនជាតិអង់គ្លេសវ័យ២៨ឆ្នាំម្នាក់ឈ្មោះ Faye Wilson ដែលត្រូវអាជ្ញាធរថៃហាមមិនឲ្យស្នាក់នៅក្នុងប្រទេសរបស់ខ្លួន បានរៀបរាប់ថា “ ពេលប៉ូលីសអន្តោប្រវេសន៍ថៃពិនិត្យមើលលិខិតឆ្លងដែនរបស់ខ្ញុំ រួចសួរខ្ញុំថាហេតុអ្វីវាបាត់ទំព័រខ្លះ ពេលនោះខ្ញុំមិនបានប្រាប់ទាំងអស់នោះទេ ដោយការខ្មាស់អៀន ហើយប៉ូលីសដករាល់ឯកសាររបស់ខ្ញុំទុកនិងបានបញ្ជូនខ្ញុំទៅក្រុង Dubai និងក្រុង Glasgow ដោយមិនមានលិខិតឆ្លងដែននៅនឹងខ្លួន” ។

ហេតុផលដែលធ្វើឲ្យ Faye ប្រើលិខិតឆ្លងដែនជំនួសក្រដាសបង្គន់នេះដោយសារនាងផឹកស្រវឹងនៅក្នុងបាមួយ និងបន្តទៅបាមួយទៀត ពេលចូលបង្គន់មួយដែលគ្មានក្រដាស ដោយមិនបានគិតពីផលលំបាកស្រីស្អាតរូបនេះបានហែកក្រដាសលិខិតឆ្លងដែនពីរ ឬបីសន្លឹកមកប្រើជំនួស ។ ជារឿងដែលគួឲ្យអាម៉ាសស្រីស្អាត Faye Wilson ត្រូវបានបញ្ជូនទៅប្រទេសអង់គ្លេសវិញជាមួយនឹងឆ្មាំម្នាក់ផង ៕

នារីអង់គ្លេសម្នាក់ត្រូវហាម ឃាត់មិនឲ្យស្នាក់នៅ ប្រទេសថៃព្រោះប្រើលិខិត ឆ្លងដែនជំនួសក្រដាស បង្គន់

នារីអង់គ្លេសម្នាក់ត្រូវហាម ឃាត់មិនឲ្យស្នាក់នៅ ប្រទេសថៃព្រោះប្រើលិខិត ឆ្លងដែនជំនួសក្រដាស បង្គន់