ឪពុករបស់ លោក ប៉ែន តុលា ទទួលមរណៈភាព

ភ្នំពេញៈ តារាសម្តែងដែលបានផ្តាច់ខ្លួន ពីវិស័យសិល្បៈប្រមាណ៤ឆ្នាំ លោក ប៉ែន តុលា បានជួបទុក្ខដ៏ក្រៀមក្រំមួយ ដោយឪពុកជាទីស្រលាញ់របស់លោក បានទទួលមរណៈភាព ដោយរោគគាពាធ នៅគេហដ្ឋានរបស់លោក នៅទីក្រុងព្រះសីហនុ ។

តារាប្រុសដែលជាកូនធម៌បណ្តូលចិត្តរបស់ លោក អ៊ិន សុភិន គឺលោក ប៉ែន តុលា បានជួបរឿងក្រៀមក្រំ សោកសៅយ៉ាងខ្លាំង ដោយឪពុករបស់លោក គឺលោក ប៉ែន សាវៀត បានទទួលមរណៈភាព នៅវេលាម៉ោង ៤ ល្ងាច ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ ដោយរោគគាពាធ ក្នុងជន្មាយុ ៦០ ឆ្នាំ ។ ដោយសពរបស់លោកត្រូវបាន ក្រុមគ្រួសារ តម្កល់ធ្វើបុណ្យ តាមប្រពៃណីស្ថិតនៅគេហដ្ឋាន ដែលនៅក្នុងក្រុងព្រះសីហនុ ៕

ឪពុករបស់ លោក ប៉ែន តុលា ទទួលមរណៈភាព

ឪពុករបស់ លោក ប៉ែន តុលា ទទួលមរណៈភាព

ឪពុករបស់ លោក ប៉ែន តុលា ទទួលមរណៈភាព