អ៊ិន សុភិន ខឹងសម្បារ ប៉ែន ចំរ៉ុង និងគ្រួសាររហូតដល់ ថ្ងៃស្លាប់,ខណៈកូនស្រីចេញ មុខប្រតិកម្មតបត ជាមួយឪពុកជំនួស ស្វាមី

ភ្នំពេញៈ  បើទោះបីជាពេលវេលា បានរសាត់ឆ្ងាយទៅជាច្រើនខែហើយក៏ដោយ តែសម្រាប់អារម្មណ៍ ឈឺចាប់ការខឹងសម្បារដែល លោក អ៊ិន សុភិន មានចំពោះអនាគតកូនប្រសារ លោក ប៉ែន ចំរ៉ុង ហាក់ដូចជាមិនបាន ស្រាកស្រាន្តឡើយ ដោយពេលថ្មីៗនេះ លោកបានរំលេចសារថ្មីមួយ ដែលរៀបរាប់ពីអារម្មណ៍ឈឺចាប់ របស់លោកថា បើទោះជាលោកត្រូវស្លាប់ ក៏មិនភ្លេចក្រុមគ្រួសាររបស់ ប៉ែន ចំរ៉ុង ដែលធ្លាប់មើលងាយ មើលថោក លោកនោះដែរ ។

ទស្សនិកជននៅចាំបានថា កាលពីអំឡុងចុងឆ្នាំ២០១៥ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ធ្លាប់ បានទម្លាយពីជម្លោះ ពាក្យសម្តីរហូតផ្ទុះហិង្សាទាត់ធាក់ លើតារាសម្តែងល្បីឈ្មោះ ប៉ែន ចំរ៉ុង ព្រោះតែតារារូបនេះ និយាយគ្នាស្តាប់មិនបាន រឿងទំនាក់ទំនងកូនស្រីលោក គឺ កញ្ញា ភិន សុដាលីស។ ដោយលោកថែមទាំងលើកឡើងថា លោកមិនដែលភ្លេចទេនូវអ្វីដែលលោក ប៉ែន ចំរ៉ុង និងក្រុមគ្រួសាររបស់គេ ធ្វើមកលើក្រុមគ្រួសារលោក ដែលលោកចាត់ទុកថា ជាការប្រមាថមើលងាយ ចំពោះកិត្តិយសក្រុមគ្រួសារលោកថែមទៀតផង ។

នៅក្នុងសាររបស់ លោក អ៊ិន សុភិន បានសរសេរបង្ហោះជាសាធារណៈថា « នៅក្នុងជាតិនេះ ទោះបីជាខ្ញុំស្លាប់ក៏ដោយ ក៏ខ្ញុំមិនភ្លេចក្រុមគ្រួសារមួយនេះ ដែលបានមើលងាយមើលថោក ខ្ញុំនឹងក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសកាលពីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោក ប៉ែន ចំរ៉ុង និង លោក ប៉ែន រស់ បានហៅខ្ញុំហែង និងបានហក់មកវ៉ៃរូបខ្ញុំ! » ។

ក្រោយពីបានឃើញសាររបស់ លោក អ៊ិន សុភិន រួចតារាសម្តែងរាងតូចច្រឡឹង ដែលទស្សនិកជនស្គាល់ថា ជាកូនស្រីបង្កើតរបស់លោក គឺនាង ភិន សុដាលីស បានរំលេចសារតបតបែបធ្ងន់ៗ ជាមួយឪពុករបស់នាងមិនសំចៃមាត់ ជំនួសអនាគតស្វាមីវិញថា « ចុះចង់ស្តាប់អាត់សំលេងអ្នកណា ដៀលក្រុមគ្រួសារអ្នកណាពិតប្រាកដទេ ចុះចង់ស្តាប់អ្នកដែល តែងតែនិយាយថាស្រលាញ់ ក្រុមគ្រួសារហ្នឹងជេរដៀលកូនស្រីខ្លួនឯង មី ម៉ឹង មីខ្វះប្រុសមិនបាន នៅចំពោះហ្វូងមនុស្សដែរអត់? ខ្ញុំនៅក្នុងហេតុការណ៍ ថ្ងៃទី២៥ តុលា ឆ្នាំ២០១៥ដែរ តែគាត់ហ៊ាននិយាយ លើសពីការពិតមួលបង្កាច់កេរ្តិ៍ឈ្មោះគេ និងក្រុមគ្រួសារគេ»។

តារាស្រី ភិន សុដាលីស បានសរសេររៀបរាប់ ដោយមានចេតនា លាតត្រដាងការពិត ប្រាប់មហាជនឲ្យដឹង ពីរឿងផ្ទៃក្នុងទៀតថា « ចុះម៉េចក៏គាត់មិនប្រាប់គេផង ថាថ្ងៃនោះគាត់បានប្រើអំពើហិង្សា វាយកូនស្រីគាត់ដែរ? ខ្ញុំមានអាត់សំលេង និងអ្នកជិតខាងជាសាក្សី ព្រោះគាត់បានមកស្រែកដៀលខ្ញុំ និងគ្រួសារបងចំរ៉ុងទ្បើង ផ្អើលគេអ្នកជិតខាងអស់ហើយ បងចំរ៉ុង និងក្រុមគ្រួសារមិនដែរ ចង់មានរឿងជាមួយគាត់នោះ មានតែសុំសុខប៉ុណ្ណោះ តែគាត់ដូចជាមិនលើកលែង ដល់ខ្ញុំទាំងពីរនាក់សោះ បើជ្រុលជាដេញខ្ញុំចេញពីផ្ទះហើយ សូមមេត្តាឈប់ ប្រើពាក្យថាប្រឹង ដើម្បីក្រុមគ្រួសារនិងដាក់រូបខ្ញុំទៀតទៅ ព្រោះថាក្រុមគ្រួសារខ្ញុំមានបងប្អូនតែ៣នាក់ ចំពោះមនុស្ស២នាក់នោះ មិនដឹងមកពីណាហើយក៏គ្មាន អ្នកទទួលស្គាល់ដែរ សូម្បីតែម៉ាក់និងប្អូនៗ មនុស្សដែលខ្ញុំអាណិត ជាងគេគឺម៉ាក់មិនដឹងថា ត្រូវរស់នៅបែបនេះដល់ពេលណា អាចនិយាយបានថានេះជាផ្នែកមួយ ដែលធ្វើឲ្យខ្ញុំចង់ចាកចេញពីទ្រនំខ្ពស់ មកនៅខ្ទមក៏ថាបាន »។

ពាក់ព័ន្ធទៅនិង ការបង្ហោះសាររបស់ លោក អ៊ិន សុភិន បណ្តាលមកពីមានរឿងអ្វី បានជាលោករំលេចសារ រៀបរាប់បែបនេះហើយ តាមរយៈសាររបស់លោកបែបនេះ ក៏ត្រូវបានទស្សនិកជនចាត់ទុកថា សារនេះអាចនឹងធ្វើឲ្យលោក និងកូនស្រីចាប់ផ្តើម មានជម្លោះក្តៅគគុក ជាមួយគ្នាជាថ្មីម្តងទៀតជាក់ជាមិនខាន ព្រោះគ្រាន់តែសារដំបូងរបស់ឪពុក កូនស្រី ភិន សុដាលីស ចេញមុខតបតមិនសំចៃមាត់ និងលាតត្រដាងការពិត គ្រប់យ៉ាងទៅហើយ ៕

អ៊ិន សុភិន ខឹងសម្បារ ប៉ែន ចំរ៉ុង និងគ្រួសាររហូតដល់ ថ្ងៃស្លាប់,ខណៈកូនស្រីចេញ មុខប្រតិកម្មតបត ជាមួយឪពុកជំនួស ស្វាមី

អ៊ិន សុភិន ខឹងសម្បារ ប៉ែន ចំរ៉ុង និងគ្រួសាររហូតដល់ ថ្ងៃស្លាប់,ខណៈកូនស្រីចេញ មុខប្រតិកម្មតបត ជាមួយឪពុកជំនួស ស្វាមី

អ៊ិន សុភិន ខឹងសម្បារ ប៉ែន ចំរ៉ុង និងគ្រួសាររហូតដល់ ថ្ងៃស្លាប់,ខណៈកូនស្រីចេញ មុខប្រតិកម្មតបត ជាមួយឪពុកជំនួស ស្វាមី

អ៊ិន សុភិន ខឹងសម្បារ ប៉ែន ចំរ៉ុង និងគ្រួសាររហូតដល់ ថ្ងៃស្លាប់,ខណៈកូនស្រីចេញ មុខប្រតិកម្មតបត ជាមួយឪពុកជំនួស ស្វាមី

អ៊ិន សុភិន ខឹងសម្បារ ប៉ែន ចំរ៉ុង និងគ្រួសាររហូតដល់ ថ្ងៃស្លាប់,ខណៈកូនស្រីចេញ មុខប្រតិកម្មតបត ជាមួយឪពុកជំនួស ស្វាមី

  • អ៊ិន សុភិន ខឹងសម្បារ ប៉ែន ចំរ៉ុង និងគ្រួសាររហូតដល់ ថ្ងៃស្លាប់,ខណៈកូនស្រីចេញ មុខប្រតិកម្មតបត ជាមួយឪពុកជំនួស ស្វាមី已关闭评论
  • 6 views
  • Hide Sidebar
    A+