កសិករអង់គ្លេស ទិញស្នាដៃបុរាណចិន ក្នុងតម្លៃថោកទុក ជាងកន្លះសតវត្ស ឡើងថ្លៃកប់ពពក

ក្នុងអំឡុងឆ្នាំ ១៩៥០ កសិករ និងបុរាណវិទូជនជាតិអង់គ្លេសម្នាក់ឈ្មោះ Roger Pilkington បានប្រមូលទិញស្នាដៃសិល្បៈបុរាណដ៏កម្ររបស់ជនជាតិចិន ជាគ្រឿងសេរ៉ាមិច ក្នុងសម័យរាជ្យវង្សសុង មិង និងរាជ្យវង្សឈិង ពេលនេះត្រូវលក់ដេញថ្លៃបានតម្លៃខ្ពស់នឹកស្មានមិនដល់។

នៅខែមេសាខាងមុខ អ្នកប្រមូលវត្ថុបុរាណចិន នឹងមកទិញវត្ថុទាំងនោះត្រលប់ទៅវិញ ប៉ុន្តែតម្លៃត្រូវម្ចាស់ដើមថា នឹងថ្លៃជាងកាលពីពាក់កណ្ដាលសតវត្សមុន ពោលសរុបទាំងអស់ ២៨,៨លានដុល្លារអាមេរិក។

ដំបូងឡើយ  លោក Pilkington ជាសិស្សសាលា Eton នៅទីក្រុង Windsor បានដើរប្រមូលទិញស្នាដៃសិល្បៈបុរាណ ដែលជនជាតិចិន ដាក់លក់នៅទីផ្សារ ប្រទេសអង់គ្លេស ដោយគាត់ត្រូវចំណាយប្រាក់ប្រមាណ ១៤៤ដុល្លារ ស្មើនឹង ៤ ៣៣០ដុល្លារបច្ចុប្បន្ន ចំពោះស្នាដៃបុរាណមួយ និងចំណាយពេលជាង ១០ឆ្នាំក្នុងទិញរបស់ទាំងនោះ។ របស់ដែលទិញបានមានដូចជា គ្រឿងប្រើប្រាស់របស់អធិរាជ ថ្លើមថ្ម និងគ្រឿងសេរ៉ាមិច ជាច្រើនទៀត។ ព្រឹត្តិការណ៍លក់ដេញថ្លៃនឹងធ្វើឡើងនៅថ្ងៃទី ៦មេសា នៅទីក្រុងហុងកុង។

ស្នាដៃ ដែលគេគិតថាមានតម្លៃថ្លៃបំផុតនឹងជាចានគោមរបស់អធិរាជសម័យមិង គឺប្រមាណ ៨,៦លានដុល្លារ និងកំសៀវសម័យ Yongle តម្លៃ ៤លានដុល្លារ៕