រកឃើញសាកសព គូស្នេហ៍អោបគ្នា ស្លាប់គួរឲ្យអាសូរក្រោយ គ្រោះរញ្ជួយដីនៅ កោះតៃវ៉ាន់

តៃវ៉ាន់៖ មនុស្សជាច្រើនកើតការអាណិតអាសូ ក្រោយក្រុមការងារសង្គ្រោះ បានរកឃើញគូស្នេហ៍មួយគូ អោបគ្នាស្លាប់ ក្នុងអគារបាក់បែក ដោយសារគ្រោះរញ្ជួយដី នៅកោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ ។ 

ព័ត៌មាន Asia News បានឲ្យដឹង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រោយគ្រោះរញ្ជួយដី កម្រិត៦,៧រិចទ័រ នៅកោះតៃវ៉ាន់ ដែលបានសម្លាប់ មនុស្សជាង៦០នាក់ កាលពីដើមសប្តាហ៍នេះ គេបានរកឃើញសាកសពគូស្នេហ៍មួយគូ ស្លាប់អោបគ្នាយ៉ាងណែន ដែលធ្វើឲ្យអ្នកប្រើប្រាស់ បណ្តាញអ៊ីនធើណេត មានការអាណិតអាសូរយ៉ាងខ្លាំង ហើយអ្នកប្រទះឃើញ សាកសពស្ទើរតែមិនអាច យកសពចេញពីគ្នាបាន ព្រោះដៃមិត្តប្រុសអោបមិត្តស្រីរបស់ខ្លួនយ៉ាងណែន ព្រោះ តែការពារនាងពីគំនរអគារបាក់នោះ មុនពេលស្លាប់ ។ 

ប្រភពបានឲ្យដឹងទៀតថា គូស្នេហ៍មួយគូនេះ ត្រូវគេស្គាល់ថាឈ្មោះ Cai Meng និង  Huang Ruoxin ជាសិស្សនៃសកលវិទ្យាល័យ Kun Shan ។ ប៉ូលីសក្នុងតំបន់បានឲ្យដឹងថា មកដល់ថ្ងៃនេះសាកសព ដែលបានរកឃើញមានចំនួន ៦២ នាក់ ខណៈមនុស្ស៦២នាក់ផ្សេង កំពុងបាត់ខ្លួនដែលគេសន្មតថា បានស្លាប់នៅក្នុងគំនរបាក់បែក ទាំងនោះ ៕

រកឃើញសាកសព គូស្នេហ៍អោបគ្នា ស្លាប់គួរឲ្យអាសូរក្រោយ គ្រោះរញ្ជួយដីនៅ កោះតៃវ៉ាន់

  • រកឃើញសាកសព គូស្នេហ៍អោបគ្នា ស្លាប់គួរឲ្យអាសូរក្រោយ គ្រោះរញ្ជួយដីនៅ កោះតៃវ៉ាន់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/02/12  Category:កំសាន្ត