ញ៉ាំស៊ុតបីគ្រាប់ ក្នុងមួយសប្តាហ៍ មានប្រយោជន៍ ដល់ម្លឹងផង!!!

ញ៉ាំស៊ុតបីគ្រាប់ ក្នុងមួយសប្តាហ៍ មានប្រយោជន៍ ដល់ម្លឹងផង!!!

មនុស្សមួយចំនួនគិតថា ពួកគេមិនគួរញ៉ាំស៊ុតច្រើនទេ ព្រោះវាជាអាហារមានកូឡេស្តេរ៉ុលខ្ពស់។ ប៉ុន្តែខ្ញុំអាចនិយាយបានថា ការយល់ឃើញបែបនេះគឺខុសទាំងស្រុងតែម្តង។ ដូច្នេះខ្ញុំនឹងបង្ហាញហេតុផលថា គ្រាន់តែញ៉ាំស៊ុតបីគ្រាប់ក្នុងមួយសប្តាហ៍មានប្រយោជន៍អស្ចារ្យយ៉ាងណាដល់សុខភាពមនុស្សយើង។

សម្រកជាតិខ្លាញ់
ស៊ុតនឹងជួយធ្វើឲ្យយើងឆ្អែតបានយូរ។ ដូច្នេះយើងអាចនិយាយបានថា ស៊ុតក៏អាចជួយសម្រកទម្ងន់បានដែរ។ ការសិក្សាបាននិយាយថា អ្នកដែលញ៉ាំស៊ុតអាចស្រកទម្ងន់រាងកាយបានបាន ៦៥ភាគរយ ខ្លាញ់បាន ១៦ភាគរយ ហើយទំហំចង្កេះបាន ៣៤ភាគរយ។

ពង្រឹងដល់សុខភាពស្បែក និងសក់
អាហារផ្តល់សុខភាពមួយនេះផ្ទុកទៅដោយជីវជាតិផ្តល់សុខភាព និងវីតាមីនច្រើនណាស់ដូចជា វីតាមីន B2, B5 និង B12។ ដូចយើងធ្លាប់ដឹងស្រាប់ហើយថា វីតាមីន Bកំផ្លេចមានសារៈសំខាន់ណាស់សម្រាប់សុខភាពស្បែក សក់ និងថ្លើម។ វាក៏ពង្រឹងដល់មុខងារខួរក្បាល និងប្រព័ន្ធសរសៃប្រសាទដែរ។

ឆ្អឹង និងធ្មេញកាន់តែរឹងមាំ
វីតាមីន D មានសារៈសំខាន់ណាស់សម្រាប់សុខភាពឆ្អឹង និងធ្មេញ។ ពិតណាស់វីតាមីនមួយនេះត្រូវការដើម្បីអាចបឺតស្រូបជាតិកាលស្យូមបានល្អ។ ចំពោះស៊ុតវិញគ៏ជាប្រភពដ៏អស្ចារ្យមួយរបស់វីតាមីន D តែម្តង។ ដូច្នេះអ្នកគួរតែញ៉ាំស៊ុតដើម្បីសុខភាពឆ្អឹង។

កាន់តែមានកម្លាំង
តើអ្នកមានដឹងទែថា ស៊ុតមួយគ្រាប់ផ្តល់ជាវីតាមីន B2 ដល់រាង ១៥ភាគរយ នៃតម្រូវការប្រចាំថ្ងៃដែរទេ? ដូចខ្ញុំបានបញ្ជាក់ពីខាងលើអញ្ជឹងថា ក្នុងស៊ុតមានវីតាមីន B ច្រើន ហើយវាសុទ្ធតែជួយរាងកាយបបម្លែងអាហារទៅជាថាមពល។

ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ស៊ុតធំមួយគ្រាប់អាចផ្តល់ជាជាតិសេឡេញ៉ូម ២២ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់យើង។ សារធាតុមួយនេះសំខាន់ណាស់សម្រាប់ប្រព័ន្ធភាពស៊ាំ និងអ័រម៉ូនទីរ៉ូអ៊ីត។ ដូច្នេះនៅពេលប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង និងធ្វើការកាន់តែល្អ រាងកាយពិតជាមិនងាយឆ្លងជំងឺបានឡើយ។

ជំរុញដល់សមត្ថភាពខួរក្បាល
តើអ្នកស្គាល់អ្វីទៅហៅថាខូលីនដែរទេ? វាគឺជាសារធាតុមួយរបស់ភ្នាស់កោសិកា ដែលមានសារៈសំខាន់ក្នុងការសំយោគសារធាតុចម្លងសរសៃប្រសាទ Acetylcholine។ អ្នកជំនាញខាងវេជ្ជសាស្ត្ររកឃើញថា កាលណាមនុស្សយើងកង្វះសារធាតុមួយនេះគឺអាចបង្កើតបានជាបញ្ហាសរសៃប្រសាទ និងកាត់បន្ថយមុខងារនៃភាពឆ្លាតវ៉ៃ។ ដូច្នេះស៊ុតមានសារធាតុខូលីននេះច្រើនគួសមដែរ។

ពង្រឹងដល់កូឡេស្តេរ៉ុលក្នុងឈាម
ស៊ុតពណ៌លឿងមានកូឡេស្តេរ៉ុលខ្ពស់មែន ប៉ុន្តែអ្នកជំនាញនិយាយថា ស៊ុតអាចពង្រឹងដល់កូឡេស្តេរ៉ុលរបស់មនុស្សយើងតាមរយៈការបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាម៕

ប្រភព៖ www.health.com.kh