រួមភេទ និងការដល់ ចំណុចកំពូលរួមគ្នា

រួមភេទ និងការដល់ ចំណុចកំពូលរួមគ្នា

មានការយល់ច្រឡំ ដ៏ធំអំពីប្រធានបទ ដល់ចំនុចកំពូល នៃការរួមភេទព្រមគ្នា។ នេះគឺនៅពេលដែលដៃគូរ ទាំងពីរនាក់ឈានទៅដល់ ចំនុចកំពូលក្នុងពេលតែមួយ។

វាច្បាស់ណាស់ដែលថា មនុស្សភាគច្រើន ជាពិសេសស្ត្រី ក្មេងៗគិតថា បុរស និងស្ត្រីត្រូវឡើង ដល់ចំនុចកំពូលក្នុងពេលតែមួយ! នៅក្នុងពិភពលោកដ៏ ពិតប្រាកដនេះ រឿងមួយនេះមិនមែន ជាការពិតនោះទេ។

ឧទាហរណ៍ ថ្មីៗនេះ ខ្ញុំបាននិយាយជាមួយ អ្នកជំងឺស្រីម្នាក់ដែល បានរួមភេទច្រើនដងណាស់ ក្នុងមួយឆាកជីវិតរបស់នាង។ ប៉ុន្តែនាងនិយាយថា វាមិនអាចកើតមាន ទៀតទេរហូតដល់ នាងអាយុបាន ៤០ឆ្នាំ និងរកឃើញបុរសម្នាក់ ដែលនាងអាចឈាន ដល់ចំនុចកំពូលជាមួយគ្នាបាន។ គំនិតយោបល់ដែលថា ការឡើងដល់ចំនុចកំពូល ក្នុងពេលជាមួយគ្នា គឺជាបទដ្ឋានធម្មតានៃ ការយល់ខុសមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងអស់កាលជាង ពីរទសវត្សន៍មកហើយ តាមរយៈរឿងប្រលោមលោក និងរឿងស្រើបស្រាល ផ្នែករួមភេទរាប់រយរឿង។

ទោះបីដល់ថ្ងៃនេះ ទៅហើយក៏មនុស្សភាគច្រើន ជឿជាក់ថា ដៃគូររួមភេទទាំង ពីរនាក់ជាទូទៅឈាន ដល់ចំនុចកំពូលទាំងអស់គ្នា លទ្ធផលនៃការយល់ ខុសទាំងអស់នេះ គឺថាសព្វថ្ងៃនេះ ស្ត្រីក្មេងៗនិយាយថា “ខ្ញុំច្បាស់ជាមានអ្វីកើតឡើង មិនប្រក្រតីហើយលើរូបខ្ញុំ ដោយសារតែខ្ញុំមិនអាចឡើង ដល់ចំនុចកំពូលដូចគ្នា ជាមួយនឹង មិត្តប្រុសរបស់ខ្ញុំបាន។ ហើយគាត់ពិតជា អស់សង្ឈឹមជា ខ្លាំងអំពីរឿងនេះ...”។

ការពិតតាមផ្នែកវេជ្ជសាស្ត្រ

ប៉ុន្តែការពិតគឺថា ខណៈពេលដែលការឡើង ដល់ចំនុចកំពូលគឺវាល្អនោះ ពួកគេមានការពិបាកណាស់ ដើម្បីអាចធ្វើទៅបាន ជាពិសេសនៅពេល ដែលអ្នកមានវ័យក្មេង។

វាទំនងជាច្រើន តែកើតឡើងនៅ ក្នុងទំនាក់ទំនងស្នេហា ជិតស្និទ្ធមួយ ដែលដៃគូរទាំងពីនាក់ បានរស់នៅជាមួយគ្នាច្រើនឆ្នាំ និងដឹងនូវរបៀបធ្វើ យ៉ាងណាអោយអ្នក ទាំងពីរឆ្លើយតបទៅនឹង ការរួមភេទបានយ៉ាងល្អ។

ការសម្រប់សម្រួល ដើម្បីទទួលបានចំនុច កំពូលគឺមិនទំនងកើតឡើងក្នុង ពេលតែមួយយប់ ឬក្នុងពេលតែមួយភ្លែតនោះទេ លុះត្រាតែអ្នកទាំងពីរនាក់មានជំនាញ ច្រើនខាងផ្នែកភ្ញោចអារម្មណ៍ភេទ។ វាក៏ជួយច្រើនដែរប្រសិនបើបុរសមានការគ្រប់គ្រង បានយ៉ាងល្អទៅលើ ការបាញ់ទឹកកាមរបស់ខ្លួន ដែលវាមិនច្រើនតែកើត ទៅលើ បុរសវ័យក្មេងៗនោះទេ។

ដូច្នេះមូលហេតុនៃ ការឈានដល់ចំនុច កំពូលដំណាលគ្នា គឺជារឿងពិបាកណាស់? មែនហើយ វាមានហេតុផលធំៗចំនួនពីរ៖

បញ្ហារបស់ស្ត្រី ក្នុងការឈានទៅដល់ ចំនុចកំពូលនៃការរួមភេទ នៅពេលដែលមនុស្ស និយាយអំពីការឡើង ដល់ចំនុចកំពូល ក្នុងពេលជាមួយគ្នា ជាទូទៅន័យមួយនេះសម្រាប់ និយាយអំពីអំឡុងពេលនៃ ការរួមភេទ។ ប៉ុន្តែការឡើង ដល់ចំនុចកំពូលក្នុងពេលរួមភេ ទដោយឯងៗ គឺមិនងាយស្រួលនោះទេ។ រហូតដល់ទសវត្សរ៍ ឆ្នាំ១៩៦០ អ្នកឯកទេស មួយចំនួនបានយល់ ឃើញអំពីរឿងនេះ។

នៅពេលខ្ញុំនិយាយ សំអាងលើចំនុចនេះ ប្រាប់ទៅអ្នកឯកទេស ខាងចិត្តសាស្ត្រម្នាក់ ក្នុងទីក្រុងឡុង ដែលរូបគាត់ត្រូវបានចាត់ទុកថា ជាអ្នកឯកទេសម្នាក់ ខាងព្យាបាលបញ្ហាផ្លូវភេទ គឺគាត់បដិសេធនិង មិនជឿលើចំនុចមួយនេះទេ។

ប៉ុន្តែដល់ឆ្នាំ ១៩៧៦ អ្នកស្រាវជ្រាវខាង ផ្នែកការរួមភេទរបស់ សហរដ្ឋអាមេរិក អ្នកស្រី ស្យៀ ហីត (Ms. Shere Hite) បានចុះផ្សាយ នូវការសង្កេតមួយដែល បានបង្ហាញយ៉ាងច្បាស់ នូវរឿងហេតុដូចដែល បាននិយាយខាងលើនេះ។ អ្វីដែលគួរអោយអស្ចារ្យ គឺការស្រាវជ្រាវរបស់ អ្នកស្រីធ្វើអោយមានការប្រេះឆារ យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ដូច្នេះអ្នកស្រីក៏ សម្រេចចិត្តចេញ ពីអាមេរិកទៅ។

ដូច្នេះសរុបសេចក្តីមក វាមានការពិបាកណាស់ សម្រាប់ធ្វើអោយស្ត្រីឈាន ដល់ចំនុចកំពូលដំណាលគ្នា នឹងដៃគូរប្រុស ជាពិសេសប្រសិន បើនាងមិនអាចឈានដល់ ចំនុចកំពូលបានក្នុង ពេលរួមភេទ។ ហើយស្ត្រីភាគច្រើនមានការលំបាកណាស់ ក្នុងការធ្វើដូច្នេះ។

បញ្ហានៃពេលវេលាឈានដល់ចំនុចកំពូលរបស់បុរស

ចំនុចទីពីរ ទោះបីជាស្ត្រីអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទក៏ដោយ ក៏មានសំនួរមួយថាបុរស់អាចកំណត់ពេលវេលានៃការបាញ់ទឹកកាមរបស់ខ្លួនដើម្បីសម្របគ្នាជាមួយនាងដែរ។

ជាអកុសល្យ បុរសក្មេងៗជាច្រើនមិនអាចកំណត់ពេលវេលានៃការឈានដល់ចំនុចកំពូលរបស់ពួកគេបានទាំងអស់នោះទេ ជាពិសេសប្រសិនបើពួកគេមានការរងទុក្ខពីបញ្ហាឆាប់បាញ់ទឹកកាមចេញពេក។

លើសពីនេះទៅទៀត ជាធម្មតាមានបុរសភាគច្រើនមិនចងកំណត់ពីពេលវេលានៃការឈានដល់ចំនុចកំពូលទេ។

ដូច្នេះម្តងហើយម្តងទៀត អ្វីដែលកើតឡើងគឺថាស្ត្រីត្រូវចាប់ផ្តើមគិតប្រហែលជានឹងត្រូវឈានអោយដល់ចំនុចកំពូលអោយបានលឿន។ បន្ទាប់មកភ្លាមៗនោះទើបដល់ពេលដៃគូររបស់នាងម្តង។

របៀបធ្វើដូចម្តេចទើបទទួលបានចំនុចកំពូលដំណាលគ្នា

សម្រាប់ដៃគូររួមភេទជាច្រើនគូរដែលចង់បានចំនុចកំពូលដំណាលគ្នាគឺមិននឹងអាចទៅរួចនោះទេ យ៉ាងហោចណាស់ក៏ត្រូវាមានមូលដ្ឋានមួយដែលទៀងទាត់ដែរ។ ភាគច្រើននៃពួកគេយល់ស្រប់នឹងយោបល់នេះ ហើយប្រហែលជាវាមិនមែនជារឿងអាក្រក់នោះទេប្រសិនបើពួកគេទាំងពីសប្បាយចិត្ត។

ប៉ុន្តែប្រសិនបើអ្នកពិតជាចង់ឈានដល់ចំនុចកំពូលដំណាលគ្នាមែន វាអាចធ្វើទៅបាន។

នេះគឺជាក្បួនខ្នាតសម្រាប់ជួយដល់អ្នក។

១, ចូរសិក្សានូវរបៀបធ្វើយ៉ាងណាអោយច្បាស់ថាដៃគូរខាងស្រីអាចទៅដល់ចំនុចកំពូលច្រើនឬតិច ក្នុងពេលរួមភេទ

ប្រសិនបើអ្នកធ្វើវាបានមួយរយៈពេលហើយ និងតែងតែមានសេចក្តីស្រលាញ់គ្នា បរិយាកាសរ៉ូមែនទិច មិនប្រញាប់ប្រញាល់នោះ វាមិនមែនជារឿងពិបាកក្នុងការឈានទៅដល់ចំនុចកំពូលជាមួយគ្នានោះទេ។

ល្បិចគឺ ត្រូវតែប្រាកដថាអ្នកអាចលូកទៅដល់ Clitoris (សេរ) របស់ស្ត្រី ដោយប្រើចុងម្រាមដៃក្នុងពេលរួមភេទ។ នៅពេលអ្នកទាំងពីររៀបនឹងឈានដល់ចំនុចកំពូលហើយ បន្ទាប់មកចូរត្រដុសវាថ្នមៗ ប៉ុន្តែត្រូវដាស់អារម្មណ៍ភេទអោយបានខ្លាំង។

២, ទាញរកផលប្រយោជន៍នៃការឈានទៅដល់ចំនុចកំពូលនៃការរួមភេទច្រើនដង

ប្រសិនបើដៃគូរខាងស្រីបានសិក្សាពីរបៀបធ្វើយ៉ាងណាទើបបានចំនុចកំពូលច្រើនដងហើយ ការធ្វើអោយមានចំនុចកំពូលដំណាលគ្នាគពិតជាងាយស្រួលច្រើនសម្រាប់គេ។

តើហេតុអ្វី? ព្រោះឥឡូវនេះខាងប្រុសមានគោលដៅមួយចំនួនខុសៗគ្នា។

ម្យ៉ាងវិញទៀត ប្រសិនបើគាត់មិនត្រៀមខ្លួនរួចជាមួយក្នុងការទទួលបានចំនុចកំពូលតាមដែលខាងស្រីមានទេ គាត់អាចធ្វើវាបានទៀតនៅពេលដែល ខាងស្រីឈានដល់ ចំនុចកំពូលជាលើកទីពីរ ទីបី ឬទីបួន។

ប៉ុន្តែសមត្ថភាពក្នុងការឈានទៅដល់ចំនុចកំពូលច្រើនដងគឺមិនច្រើនកើតមានទៅលើស្ត្រីវ័យក្មេងទេ។

ចំនុចបញ្ជាក់ការពិតទាំងនេះចង់ប្រាប់អោយដឹងថា ការដល់ចំនុចកំពូលដំណាលគ្នាគឺមានភាពងាយស្រួលសម្រាប់ដៃគូរ រួមភេទណាដែលប្រើពេលវេលានៅជាមួយ គ្នាយូរមកហើយ និងយល់ដឹងច្រើនពីគ្នាទៅវិញទៅមក។

៣, ចូរប្រាកដថា បុរសបានសិក្សាពីរបៀបកំណត់ពេលវេលានៃការឈានដល់ចំនុចកំពូល និយាយដោយភាពស្មោះត្រង់ ការធ្វើបែបនេះប្រហែលជាអាចប្រើពេលច្រើនឆ្នាំ! បុរសជាច្រើនដែលមានវ័យ ៤០ទៅ៥០ឆ្នាំជាធម្មតាអាចរួមភេទរហូតដល់ច្រើនម៉ោង ហើយបន្ទាប់មកធ្វើការបាញ់ទឹកកាមនៅពេលខាងស្រីត្រៀមខ្លួនរួច៕

ប្រភព៖ www.health.com.kh