ការ​ឆ្លើយ​តប ​សកម្មភាព​ ផ្លូវភេទ​របស់​ស្ត្រី​

ការ​ឆ្លើយ​តប ​សកម្មភាព​ ផ្លូវភេទ​របស់​ស្ត្រី​

តើស្ត្រីទាំងអស់សុទ្ធ តែមានអារម្មណ៍ផ្លូវភេទ ដូចគ្នាទាំងអស់មែនទេ? ទេមិនដូចគ្នាទេ។ តាមការពិត ពួកគេមានចំណង់ផ្លូវភេទ ខុសៗគ្នាយ៉ាងខ្លាំង។អ្នកខ្លះមិនដែលមាន អារម្មណ៍ទាល់តែសោះទៅលើការរួមភេទ ចំនែកឯខ្លះទៀតបែរជាមាន តណ្ហាអំពីវាយ៉ាងខ្លាំងទៅវិញ។

ប៉ុន្តែការប្រែប្រួលមួយដែលច្បាស់លាស់បានកើតឡើងចំពោះស្ត្រីដែលមានអាយុខ្ទង់ ៥០ឆ្នាំ។ បើយើងត្រឡប់ទៅពាក់កណ្តាលសតវត្សរ៍២០វិញ ជាទូទៅគ្រួពេទ្យមាន អារម្មណ៍ថា ស្ត្រីភាគច្រើនគឺមិនចេះចាប់អារម្មណ៍ខាងផ្លូវភេទយ៉ាងខ្លាំង ហើយមានតែស្ត្រីតែតិចតួច ប៉ុណ្ណោះដែលសាទរទៅលើរឿងសិច។

ក្នុងសតវត្សន៍ទី២១ អ្វីៗទាំងនោះបានប្រែប្រួលអស់ទៅហើយ។ ថ្ងៃនេះ វាត្រូវបានធានាយ៉ាងធំធេងតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយសាធារណៈជាច្រើនថាស្ត្រីភាគ ច្រើនគឺងាយនឹងត្រូវបានទទួលភាព ស្រើបស្រាលណាស់តាមរយៈការភ្ញោចអោយមានអារម្មណ៍ភេទ ហើយមានតែមួយភាគតូចប៉ុណ្ណោះ ដែលមិនសូវមាន អារម្មណ៍លើការរួមភេទ។

ការស្រាវជ្រាវរបស់ពួកយើងណែនាំថាថ្វីបើស្ត្រីសម័យ បច្ចុប្បន្នភាគច្រើនមានការបើកចំហរខ្លាំងអំពីការរួមភេទ និងមានការប្រញាប់ប្រញាល់ដើម្បីរីករាយជាមួយ វាក៏ដោយក៏វាត្រូវការអោយពួកគេ ចំនាយពេលដើម្បីរៀនសូត្រនូវរបៀបអនុវត្តន៍វាដែរ។

ពិតណាស់

ការសិក្សាដ៏តូចមួយបានបញ្ជាក់ថា សមាមាត្រដ៏សំបើមនៃស្ត្រីវ័យក្មេងកំពុងសិក្សានៅ មហាវិទ្យាល័យមានការអភិវឌ្ឈន៍តិចតួចណាស់លើចំណាប់អារម្មណ៍ខាងផ្លូវភេទ (ឬមិនសូវមានចំណេះដឹងអំពីរឿងនេះ)ហើយពួកគេមិនទាន់បានរៀនសូម្បីតែការឈានដល់ចំនុចកំពូលនៃការរួមភេទ។

ការសិក្សានូវរបៀបឈានអោយដល់ចំនុចកំពូល

យើងបានរកឃើញថា ស្ត្រីវ័យក្មេងៗជាញឹកញាប់មិនដែលមាន ចំណេះដឹងពិតប្រាកដទេទៅលើដំណើរ ការនៃការស្រើបស្រាលខាងផ្លូវភេទ។ ជាពិសេសស្ត្រីច្រើនតែ ត្រូវការជំនួយ ជាច្រើនដើម្បីសិក្សានូវរបៀបឈាន អោយដល់ចំនុចកំពូលនៃការរួមភេទ។

លក្ខណៈនេះមិនដូចគ្នាទៅនឹងបុរសទេ ដែលពួកគេអាចដល់ចំនុចកំពូលបានយ៉ាងងាយស្រួលនៅពេលឈានដល់អាយុពេញវ័យ។ ចំពោះស្ត្រីវិញពួកគេនឹងត្រូវចំនាយ ពេលពីរឆ្នាំដើម្បីធ្វើការពិសោធន៍អារម្មណ៍ភេទរបស់ពួកគេសិក្សា ពីរបៀបឈានអោយដល់ចំនុចកំពូលដោយទៀងទាត់ និងជឿជាក់។

ប៉ុន្តែនៅពេលមួយដែលស្ត្រីបាន សិក្សាអំពីការបោះបង់ចោលអស់នូវការអៀនប្រៀន និងពេញចិត្តលើការរួមភេទហើយពួកគេ នឹងមាននិន្នាការឆ្លើយតបទៅនឹងការភ្ញោច អារម្មណ៍ភេទនៅក្នុងរបៀបដូចៗគ្នា។

តើប្រតិកម្មផ្លូវភេទរបស់មនុស្សស្រីគឺជាអ្វី?

ការឆ្លើយតបជាលើកដំបូងទៅលើការភ្ញោចអារម្មណ៍ភេទ របស់មនុស្សស្រីម្នាក់ជាញឹកញាប់គឺ ល្អហើយនៅពេលនាងចាប់ផ្តើមអោយអារម្មណ៍នោះ ប្រព្រឹត្តិក្នុងខ្លួនរបស់នាង ហើយ អារម្មណ៍ដែលក្តៅខ្លួន កើតពេញក្នុងខ្លួនរបស់នាងតែម្តង។

ក្នុងពេលជាមួយគ្នានេះដែរ ចង្វាក់ជីពចររបស់នាងចាប់ផ្តើមដើរលឿន ហើយកូនក្រមុំក្នុងភ្នែករបស់នាងកាន់តែធំទៅៗ។ និយាយដូច្នេះការរីកធំរបស់កូនក្រមុំភ្នែក ធ្វើអោយនាងមានការទាក់ទាញខាងការរួមភេទកាន់តែខ្លាំង។

តើមានអ្វីកើតឡើងទៅលើសរីរាង្គភេទ របស់នាងនៅពេលនាងទទួល បានអារម្មណ៍ស្រើបស្រាល?

ការសិក្សាធ្វើឡើងក្នុងប្រទេសហូឡង់ឆ្នាំ ២០០៤បានបង្ហាញថា ស្ត្រីម្នាក់ចាប់ផ្តើមគិតអំពីអារម្មណ៍នៃការរួមភេទ កាន់តែឆាប់ទ្វារមាសរបស់នាងក៏ចាប់ផ្តើមមានសំណើមដែរ។ (រឿងនេះគឺសមមូលគ្នាទៅនឹងការឡើងរឹងរបស់លិង្គបុរស)។

មូលហេតុនៃការមានសំណើមបែបនេះ គឺដើម្បីអោយទ្វារមាស់របស់នាងមានភាពរអិល និងត្រៀមខ្លួនធ្វើសកម្មភាពរួមភេទ។

ក្នុងពេលជាមួយគ្នានេះ មានរឿងផ្សេងៗជាច្រើនទៀតកើតឡើងដែរដូចជា៖

·         Clitoris (សេរ) របស់នាង (កន្លែងដែលមានរំញោចស្រើបស្រាលជាងគេបំផុតនៃរាង្គកាយរបស់នាង) រីកប៉ោងឡើង។
·         បបេរទ្វារមាសផ្នែកខាងក្រៅរបស់នាងក៏រីកប៉ោងឡើងដែរ។ ឥទ្ធិពលបែបនេះធ្វើអោយទ្វារមាសរបស់នាងបើក ដើម្បីត្រៀមលក្ខណៈក្នុងការរួមភេទ។
·         ទ្វារមាសដែលបើកហើយ នៅខាងក្នុងទ្វារមាសនោះឃើញមានរៀបចំកន្លែងសម្រាប់អោយលិង្គធ្វើការសូកបញ្ចូល។

តើមានអ្វីកើតឡើងក្រោយមកទៀត?

នៅពេលដែលនាងទទួលបានសម្រើបកាន់តែច្រើនទៅៗហើយ សុដន់របស់នាងនឹងរីកប៉ោងឡើងបន្តិច ហើយក្បាលសុដន់នឹងទៅជាររឹកកាន់តែខ្លាំង។ដង្ហើមរបស់នាងដក កាន់តែលឿន និងចាប់ផ្តើមដង្ហក់។ ភ្នែករបស់នាងទៅជាលែងចង់ បើកហើយនាងទំនងជាលិតបបូរមាត់ខ្លួនឯងដើម្បី ធ្វើអោយមានការទាក់ទាញកាន់តែ ខ្លាំងទៅលើដៃគូររបស់នាង។

ចុះរឿងចុងក្រោយរបស់នាងមានអ្វីទៀតទៅ?

រឿងចុងក្រោយរបស់នាងគឺ ទទួលបានចំនុចកំពូលនៃការរួមភេទ។ ជាទូទៅអ្វីដែលកើតឡើងនៅទីនេះ គឺថានាងធ្លាប់មានបទពិសោធន៍ ទៅលើភាពរីករាយដ៏ខ្លាំងក្លានិង មិនធ្លាប់មានពីមុនមក ជាលក្ខណៈដូចរលករហូតដល់រលកចុងក្រោយ គឺវាពិតជាស្ទើរតែធ្វើអោយផ្ទុះ ចេញមកខាងក្រៅអញ្ចឹង។

នៅពេលនោះ ស្ត្រីស្ទើរតែគ្រប់គ្នាក៏ស្រែកចេញមក ហើយពេលខ្លះស្រែកយ៉ាងខ្លាំងទៀតផង។ សាច់ដុំរបស់មុខនិងរាងកាយទាំងអស់របស់នាង មានការកន្ត្រាក់យ៉ាង សាហាវមែនទែន (ប៉ុន្តែវាធ្វើអោយរូបនាងរីករាយជាខ្លាំងទៅវិញទេ) ក្រោយមកបានមួយសន្ទុះអ្វីៗធូរស្រាលទៅវិញ។

ដូច្នេះតើវាចប់ហើយមែនទេ?

ទេមិនប្រាកដដែរ។ ស្ត្រីភាគច្រើនអាចបន្តអោយដល់ចំនុចកំពូលនៃការរួមភេទ ច្រើនទៀតបានប្រសិនបើពួកគេចង់។ ប៉ុន្តែរឿងនេះនឹងកើតមានទៅបានលុះត្រាតែ៖

·         ពួកគេសប្បាយ និងមានការធូស្រាល
·         ពួកគេកំពុងតែធ្វើការរំញោចយ៉ាងជំនាញ
·         ពួកគេបានសិក្សាពីរបៀប ធ្វើអោយដល់ចំនុចកំពូលច្រើនដង

នេះគឺជាការពិតដែលថា មានភាពខុសគ្នាមួយរវាងការឆ្លើយតបអារម្មណ៍ភេទ របស់មនុស្សប្រុស និងស្រី។មនុស្សប្រុសស្ទើតែគ្រប់គ្នាទាំងអស់ មិនអាចមានឱកាសឡើង ដល់ចំនុចកំពូលច្រើនដងដូចមនុស្សស្រីបានទេ៕

ប្រភព៖ www.health.com.kh