នាង Rebecca Lim ប្រកាសឈប់ពីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

សិង្ហបុរី៖ តារាសម្តែងវ័យ ២៩ឆ្នាំ នាង Rebecca Lim ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលដោយ ប្រកាសក្នុងបណ្តាញ ទំនាក់ទំនងផ្ទាល់ខ្លួនថា នឹងឈប់ពីសិល្បៈក្នុងពេលឆាប់ៗ ។

នាង Rebecca Lim បានសរសេរថា “ សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបានសម្រេចចិត្តហើយថា នឹងធ្វើអ្វីម្យ៉ាងដើម្បី ផ្លាស់ជីវិតរបស់ខ្ញុំ រឿងនេះខ្ញុំបាន គិតយូមកហើយ “ ។

តារាសម្តែងសញ្ជាតិសិង្ហបុរី ដែលតែងតែលេច មុខក្នុងភាពយន្តចិន និងអង់គ្លេសរូបនេះបានបន្ថែមថា “ ជាកាពិត ខ្ញុំនឹងឈប់ពីសិល្បៈ ហើយខ្ញុំដឹងអ្នកទាំងអស់ គ្នាមានសំនួរច្រើនសួរខ្ញុំ ហើយខ្ញុំនឹងឆ្លើយតបក្នុងពេល ឆាប់ៗនៅមូលហេតុពិត សូមសប្បាយចិត្ត នឹងដំនឹងនេះចុះ”។

នាង Rebecca Lim ប្រកាសឈប់ពីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

នាង Rebecca Lim ប្រកាសឈប់ពីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

នាង Rebecca Lim ប្រកាសឈប់ពីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល