Floyd បណ្ដើរអង្គរក្សមាឌ ធំបំផុតលើលោក ទៅអ៊ីតាលី

Floyd Mayweather បានបណ្ដើរអង្គរក្សមាឌ ធំបំផុតលើលោកម្នាក់ និងអង្គរក្សច្រើន នាក់ផ្សេងទៀត ដើរក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីម្សិលមិញ ធ្វើឲ្យមនុស្សជាច្រើនងឿង ឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជា កំពូលអ្នកប្រដាល់ម្នាក់ ត្រូវការអង្គរក្ស ច្រើននាក់ដូចនេះ?

ជាធម្មតាគេ សង្កេតឃើញថា មនុស្សល្បីៗដូចជាតារាចម្រៀងប៉ុប តារាសម្ដែងហូលីវូដ ឬបុគ្គលល្បីៗតែង មានអង្គរក្សការពារខ្លួន ពេលចេញទៅទីសាធារណៈ។ ប៉ុន្តែអតីតកំពូលអ្នក ប្រដាល់អាមេរិក Floyd ដែលឡើងវាយមិនដែលចាញ់ និងផ្ដួលដៃគូឲ្យសន្លប់លើ សង្វៀនជាច្រើននាក់នោះ ក៏ត្រូវការជួលអង្គរក្ស ការពារខ្លួនដែរ ហើយច្រើននាក់ទៀតផង និងមានម្នាក់ជាអង្គរក្ស មាឌធំជាងគេលើលោកទៀត។

Floyd វ័យ៣៨ឆ្នាំ បាននាំអង្គរក្សរបស់ខ្លួន ធ្វើដំណើរដោយថ្មើរជើង ដើរទស្សនកិច្ចលេងនៅទីក្រុង Milan ប្រទេសអ៊ីតាលីម្សិលមិញ បន្ទាប់ពីចាកចេញពីដំណើរទេសចរណ៍នៅអង់គ្លេស៕

ប្រភព៖ សប្បាយ