បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់


បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​បង្កើត​កម្មវិធី​បោះឆ្នោត​ជ្រើសរើស​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​មក ​បេក្ខភាព​គ្រូ​បង្វឹក​ឆ្នើម​បាន​កើន​ឡើង​ដល់​១១​នាក់​ហើយ​ដូច​ខាង​ក្រោម​នេះ៖

 

១. លោក  ផៃ សុខ ​​ ៖ ​​លោក​ជា​គ្រូ​ជម្រើស​ជាតិ​​​កីឡា​អត្តពលកម្ម​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០១៥ នេះ​​លោក​មាន​ស្នាដៃ​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន​១ ប្រាក់៥ សំរឹទ្ធ​៣ ក្នុង​ព្រឹត្តិការណ៍​កីឡា​​​ ASEAN Para Games ក្នុង​ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

លោក  ផៃ សុខ

 

២. ​​​​​​​​​​លោក  សុខ ម៉ុង ៖ ​លោក​ជា​គ្រូ​បង្វឹក​​កីឡា​​ប៉េតង់​​ជម្រើស​ជាតិ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០១៥ នេះ​លោក​មាន​ស្នាដៃ​​​​ដឹក​នាំ​អ្នក​ស្រី​ កែ ឡេង ​ដណ្ដើម​បាន​​​មេដាយ​​មាស​ពិភព​លោក​​ឆ្នាំ​២០១៥ ​​នៅ​ប្រទេស​ថៃ។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ាន​លើក​ទី​២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ប្រមូល​​បាន​​មេដាយ​សរុប ៩​គ្រឿង​មាស៣ ប្រាក់៣ និង​សំរឹទ្ធិ​៣។ ​កីឡា​ស៊ីហ្គេម​លើក​ទី២៨ ​លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ ៩​គ្រឿង​​​ក្នុង​នោះ​​ប្រាក់​៤​ និង​សំរឹទ្ធ​៥។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

 លោក  សុខ ម៉ុង

 

៣. លោក ជាតិ ខេមរា៖ ​ ​លោក​ជា​គ្រូ​ជម្រើស​ជាតិ​​សីប៉ាក់តាក្រ​កម្ពុជា ​​​ក្នុង​ឆ្នាំ​២០១៥ នេះ​លោក​មាន​ស្នាដៃ​​​ដឹក​នាំ​កូន​ក្រុម​របស់​​ខ្លួន​​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​​នៅ​ប្រទេស​សិង្ហបុរី ដោយ​​ដណ្ដើម​​បាន​មេដាយ​មាស​​លើ​ប្រភេទ​កីឡា​សី Chinlon ។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់លោក ជាតិ ខេមរា (អាវសកណ្ដាល)

 

៤. លោក​  ហុក ឈាងគឹម ៖ ​​លោក​ជា​គ្រូ​​ជម្រើស​ជាតិ​កីឡា​ចំបាប់​កម្ពុជា ក្នុង​ឆ្នាំ​២០១៥​នេះ ​លោក​មាន​ស្នាដៃ​ដឹក​នាំ​ក្រុម​កីឡា​​ចំបាប់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន ១​ប្រាក់ ១​និង​សំរឹទ្ធ​ ១​​ពី​​ព្រឹត្តិការណ៍​កីឡា Sea Chapionship 2015 ។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

លោក​  ហុក ឈាងគឹម

 

៥. លោក​  ទេព ឈីវសុខុម៖ លោក​ជា​គ្រូ​បង្វឹក​កីឡា​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥​​​នេះ​លោក​បាន​ដឹក​នាំ​កីឡាករ​វ៉ូវីណាម​កម្ពុជា​​​ពីរ​រូប​ទៅ​ចូល​រួម​​ប្រកួត​ក្នុង​កម្មវិធី​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ពិភព​លោក​ឆ្នាំ​២០១៥ ​នៅ​ប្រទេស​វៀតណាម​ ដោយ​​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន ១ និង​សំរឹទ្ធ១។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

លោក​  ទេព ឈីវសុខុម

 

៦. លោក  ​ជាតិ ខេមរា ៖ គ្រូ​បង្វឹក​​កីឡា​តេក្វាន់ដូ​​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ឆ្នាំ​ពី​២០១៥​លោក​បាន​ដឹក​នាំ​កូន​សិស្ស​របស់​ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី​ ដោយ​ដណ្ដើម​បាន​មេដាយ​​សំរឹទ្ធ​២​គ្រឿង។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់លោក​គ្រូ ជាតិ ខេមរ៉ា


៧. លោក​ ណយ ផាណា៖ លោក​ជា​គ្រូ​បង្វឹក​កាយ​សម្ព័ន្ធ​ជម្រើស​ជាតិ​កម្ពុជា​ដែល​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​លោក​បាន​ដឹក​​នាំ​កូន​ក្រុម​ចូល​រួម​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​កាយ​សម្ព័ន្ធ​ទ្វីប​អាស៊ី​នៅ​ប្រទេស​វៀតណាម​ និង​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

លោក​គ្រូ ណយ ផាណា

 

៨. លោក ​សាន គឹម​ស៊ាន៖ គ្រូ​បង្ហាត់​កីឡា​ល្បុក្កតោ​កម្ពុជា​អស់​ពេល​ជា​យូរ​មក​ហើយ។ លោក​គ្រូ​តា​ក្រមា​មាស​រូប​នេះ បាន​ប្ដេជ្ញា​ចិត្ត​លះបង់​គ្រប់​បែប​យ៉ាង​ សូម្បី​តែ​ជីវិត​ក៏​​លោក​មិន​ស្តាយ​ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​ និង​អភិរក្ស​ល្បុក្កតោ​ទុក​ដល់​ខ្មែរ​ជំនាន់​ក្រោយ។ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ លោក​បាន​ជួយ​ឲ្យ​ក្រុម​ល្បុក្កតោ​កម្ពុជា​ឈ្នះ​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ក្បាច់​គុន​បុរាណ​ពិភព​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

លោក​គ្រូ សាន គឹមស៊ាន

 

៩. លោក ហែម គីរី ៖ គ្រូ​បង្វឹក​​​ជម្រើស​ជាតិ​កីឡា​ហែល​ទឹក​កម្ពុជា។  កូន​ប្រុស​របស់​លោក ហែមថុន ​រូប​នេះ ​បាន​ជួយ​ដល់​កីឡា​ហែល​ទឹក​កម្ពុជា​បាន​យ៉ាង​ច្រើន។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់

 

 

១០. លោក ​ប្រាក់ សុវណ្ណារ៉ា៖ ​គ្រូ​បង្វឹក​របស់​ក្លឹប​បឹងកេត​អង្គរ ហើយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ លោក​បាន​ជួយ​បឹង​កេត​បាន​ចំណាត់​ថ្នាក់​លេខ​៣​នៅ​លីគ​កំពូល​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត លោក​ប្រាក់ សុវណ្ណារ៉ា ​បាន​ជួយ​ឱ្យ​ក្រុម​នៅ​បរទេស​ទទួល​ស្គាល់​សមត្ថភាព​កីឡាករ​របស់​កម្ពុជា ​បន្ទាប់​ពី​លោក​បាន​ជួយ​បឹង​កេត​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពាន​រង្វាន់ Toyota Mekong Cup 2015។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់ លោកគ្រូ ប្រាក់ សុវណ្ណារ៉ា

 

១១. លោក ហ៊ុន សុភា៖ ​ជា​គ្រូ​បង្វឹក​ជិះ​សេះ​កម្ពុជា ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ទាក់ទង​និង​ការ​ជិះ​សេះ ​ហើយ​ក៏​ជា​អ្នក​បង្ហាត់បង្រៀន​ផ្ទាល់​របស់​កីឡាករ​ជិះ​សេះ​ក្នុង​ក្លិប​ KEC (Khmer Equestrian Center Club) ផងដែរ។ បច្ចុប្បន្ន​​ជម្រើសជាតិ​ប្រណាំង​សេះ មានកីឡាករ​សរុប​៧​នាក់ និង​មាន​សេះ​​១៥​ក្បាល។

 

បេក្ខភាព​ប្រកួត​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​កើន​ដល់​១១​នាក់ លោក ហ៊ុន សុភា

 

​កម្មវិធី​បោះឆ្នោត​ជ្រើសរើស​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​បង្កើត​ឡើង​ដោយ NOCC សហការ​ជាមួយ​ក្រុមហ៊ុន Naga World ​និង Sabay ​ដែល​ការ​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​នេះ។ ពាន​រង្វាន់​សរុប​ក្នុង​កម្មវិធី​នេះ​រួមមាន​​​ពាន​រង្វាន់​កីឡាករ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ឆ្នើម, ពាន​រង្វាន់​កីឡាករ​​ពិការ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ពិការ​ឆ្នើម, ​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម, ​ពាន​កីឡាករ​​​​ប្រជាប្រិយ​ឆ្នើម, ​ពាន​រង្វាន់​​​អត្ថបទ​​ព័ត៌មាន​ទាក់ទាញ​បំផុត​ ​និង​​ពាន​រង្វាន់​​រួប​ភាព​កីឡា​​ល្អ​ដាច់​​គេ៕

 

​អត្ថបទ៖ ​មុន្នី រម្យ