Higuain បដិសេធ​ផ្ទេរ​ទៅ​ Chelsea ព្រោះ​ Diego Costa

Higuain បដិសេធ​ផ្ទេរ​ទៅ​ Chelsea ព្រោះ​ Diego Costa

Gonzalo Higuaín បាន​បដិសេធ​ផ្ទេរ​ទៅ​កាន់ក្លឹប​តោ​ខៀវ Chelsea ដោយសារ​តែ​ខ្លាច​មិន​អាច​ប្រជែងឈ្នះ​តំណែង​ជម្រើស​ដំបូង​ជាមួយ Diego Costa។ នេះ​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី Sportsmail។

 

Higuain បដិសេធ​ផ្ទេរ​ទៅ​ Chelsea ព្រោះ​ Diego CostaHiguain បដិសេធ​ផ្ទេរ​ទៅ​ Chelsea ព្រោះ​ Diego Costa

 

ប្រភព​ដដែល បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​​ទាត់​ចោល​សំណើ៤០លាន​ផោន​ ផ្ទេរ​ទៅ​ទឹកដី Stamford Bridge កាល​ពី​ខែ​មករា​កន្លង​ទៅ។

 

បច្ចុប្បន្ន​ Higuaín កំពុង​នាំ​មុខ​គេ​ក្នុង​តារាង Top Scorer នៃ​ក្របខ័ណ្ឌ Serie A ក្រោយ​រក​បាន២៤គ្រាប់ តែ​យ៉ាងណា​ក៏​ដោយ​លោក Guus Hiddink មិន​បាន​ធានា​ជម្រើស​ដំបូង​សម្រាប់​គេ​នោះ​ទេ ដោយ​សារ​តែ Costa បច្ចុប្បន្ន​កំពុង​ឡើង​ជើង​វិញ បន្ទាប់​ពី​រក​បាន៧គ្រាប់​ចាប់​តាំង​ពី​លោកមក​ដឹកនាំ៕

 

ចុចអាន៖ សរុប​ការ​ដោះដូរ​កីឡាករ​ខែ​មករា នៃ​ក្លឹប​ទាំង​២០​នៅ​ EPL

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail