បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ រមាស់​ដៃ​ទៅយក​កាំភ្លើង​បាញ់​លេង​អស់​ជាច្រើន​គ្រាប់

Doliprane TVC

​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កែវ​សីមា ក្រោយពី​រូបគេ​ស្រវឹងស្រា​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ទី ២ រួច​រមាស់​ដៃ​ទៅយក​កាំភ្លើង ដែល​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម មក​បាញ់​លេង​អស់​ជាច្រើន​គ្រាប់ នៅ​ចំនុច​អូរ​ប៉ា​ម ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ហើយ​ត្រូវបាន​ឃាត់ខ្លួន​នា​វេលា​ម៉ោង ១១ នឹង ៣០ នាទី​ព្រឹក ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បុរស​ដែល​បាន​យក​កាំភ្លើង​ទៅ​បាញ់​លេង​បង្ករ​ការភ្ញាក់ផ្អើល​នេះ​មានឈ្មោះ សេង វណ្ណា អាយុ ៣១ ឆ្នាំ មាន​ស្រុកកំណើត ភូមិ​កកោះ ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ ។

បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ រមាស់​ដៃ​ទៅយក​កាំភ្លើង​បាញ់​លេង​អស់​ជាច្រើន​គ្រាប់

សមត្ថកិច្ច​បាន​បន្តថា កាំភ្លើង​ដែល​ដកហូត​បាន​ពី​ជនបង្ករ​ម៉ាក អាការ​ស្វាយ​បត់ ១ ដើម បង់​មួយ​ដើម នឹង​គ្រាប់​ចំនួន ៩ គ្រាប់ ។ បើតាម​ការសារភាព​ពី​ជនបង្ករ​បាន​និយាយថា​កាំភ្លើង​នោះ​ខ្លួន​បានទទួល​ពី​ឈ្មោះ ថា​ន់ រស់នៅ ភូមិ​ស្រែអំពិល ហើយ​កាំភ្លើង​នោះ គឺ​គេ​បាន​លាក់​ទុកជា​យូរណាស់​មកហើយ ហើយ​នៅ​ថ្ងៃកើតហេតុ​ដោយសារតែ ខ្លួន​ស្រវឹងស្រា​ទើប​ទៅយក​មក​បាញ់​លេង នឹងត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។ សមត្ថកិច្ច​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ជន​បាញ់បោះ​សេរី​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។

បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ រមាស់​ដៃ​ទៅយក​កាំភ្លើង​បាញ់​លេង​អស់​ជាច្រើន​គ្រាប់

ចំណែក​ម្ចាស់​កាំភ្លើង​ដែលមាន​ឈ្មោះ ថា​ន់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាមច្បាប់​ផងដែរ ៕ សាយ ករុណា​​