PSG ផ្តល់ទឹកប្រាក់ ៤៥លានដុល្លារ សម្រាប់ប្រាក់ខែ ១ឆ្នាំរបស់ Neymar បើសិនមកលេង នៅបារាំង

បារាំង៖ គេហទំព័រ goal បានចុះផ្សាយនៅទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះឲ្យដឹងថាក្លឹបយក្សបារាំង Paris Saint-Germain បានត្រៀមខ្លួនរួចរាល់ហើយ ជាមួយនឹងកញ្ចប់ទឹកប្រាក់ ៤០លានអឺរ៉ូ ប្រហែល៤៥លានដុល្លារអាម៉េរិក សម្រាប់ប្រាក់ខែមួយឆ្នាំ ដើម្បីនាំយកកីឡាករ Neymar  ឲ្យចាកចេញ Barcelona មកលេងនៅលីកកំពូលរបស់បារាំង។Neymar បច្ចុប្បន្នជាប់កុងត្រាជាមួយនឹងក្លឹប Barcelona រហូតដល់ឆ្នាំ២០១៨  ហើយក្លឹបបានចរចារកុងត្រារយៈពេល ៤ខែ ។

បើទោះបីជាយ៉ាងណា នៅមិនទាន់មានព័ត៌មាន ជាក់លាក់នៅឡើយនោះទេ ថា ក្លឹប Barcelona អាចយល់ព្រមលក់ Neymar ទៅឲ្យ PSG  ដោយកន្លងមក កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានលើកឡើងថា «ពិបាកដកចិត្ត ជាមួយនឹងក្លឹបធំ របស់អេស្ប៉ាញមួយនេះ ព្រោះអ្វីក៏ខ្ញុំមានដែរនៅ Barcelona» ៕

PSG ផ្តល់ទឹកប្រាក់ ៤៥លានដុល្លារ សម្រាប់ប្រាក់ខែ ១ឆ្នាំរបស់ Neymar បើសិនមកលេង នៅបារាំង

  • PSG ផ្តល់ទឹកប្រាក់ ៤៥លានដុល្លារ សម្រាប់ប្រាក់ខែ ១ឆ្នាំរបស់ Neymar បើសិនមកលេង នៅបារាំង已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/12  Category:កីឡា