អ្នកប្រើប្រាស់ Android អាចទាញយក ហ្គេមចោរលួចឡាន បានហើយ

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតហ្គេម Rockstar Games បានចេញផ្សាយនូវហ្គេម ជំនាន់ថ្មីរបស់ខ្លួន ដែលយើងហៅថា ហ្គេមចោរលួចឡាននោះ GTA: Liberty City Stories ដោយដាក់ដំណើរការនៅលើ Google Play នេះបើយោងតាម softpedia ចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

សម្រាប់ហ្គេមថ្មីមួយនេះ អ្នកដែលប្រើប្រាស់ iOS អាចទាញយក ដាក់លើទូរស័ព្ទដៃ សម្រាប់លេង ដោយមានតម្លៃ ៦.៩៩ ដុល្លារអាម៉េរិក ។
ប៉ុន្តែអ្វីដែលថ្មីនោះ ហ្គេមចោរលួចឡាននេះដែរ ត្រូវបានរចនាឡើង ជាមួយនឹងក្រាហ្វិក ដ៏អស្ចារ្យ ភ្លឺត្រជាក់ភ្នែក ដែលខុសពីហ្គេមជំនាន់មុន របស់ក្រុមហ៊ុនមួយនេះ ។

លើសពីនេះទៅទៀត សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ប្រតិបត្តិការ Android ដោយអាចទាញយកតាមរយៈ Google Play Store ក្នុងតម្លៃ ៣.៩៩ ដុល្លារអាម៉េរិក ហ្គេមនេះដែរ អាចដំណើរការលើ Android ជំនាន់ ៤.០ និងជំនាន់លើសពីនេះ ៕

អ្នកប្រើប្រាស់ Android អាចទាញយក ហ្គេមចោរលួចឡាន បានហើយ