Mourinho ​នឹង​ទិញ​កីឡាករ​ Real ៣​នាក់ ​ពេល​ដឹក​នាំ​ Man Utd

Jose Mourinho នឹងទិញយកកូនចៅចាស់របស់លោក កីឡាករ Real Madrid ៣នាក់ នៅពេលដែលលោកឡើងដឹកនាំក្រុមបិសាចក្រហម Manchester United។ នេះបើតាមកាសែតអេស្ប៉ាញ Sport។ បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា អតីតអ្នកចាត់ការរហស្សនាម “Special One” រូបនេះ ចង់នាំយកខ្សែបម្រើ Gareth Bale, Luka Modric និងខ្សែការពារ Raphael Varane ទៅកាន់កីឡដ្ឋាន Old Trafford ខណៈដែលកីឡាករជម្រើសជាតិវែល (Bale) ជាគោលដៅធំជាងគេ។ អតីតអ្នកចាត់ការក្រុម Chelsea វ័យ៥៣ឆ្នាំ ដែលបានចាកចេញពីក្រុមស្ដេចស កាលឆ្នាំ២០១៣ នៅមានមិត្តភ័ក្ដិជិតស្និទ្ធនៅក្លឹប Real ២ទៅ៣នាក់ ខណៈដែលលោក និងប្រធានក្លឹប Real លោក Florentino Perez ក៏មានទំនាក់ទំនងល្អនឹងគ្នា ដូច្នេះលោកសង្ឃឹមថា នឹងអាចចរចាគ្នា នាំយកកីឡាករទាំង៣នាក់នេះទៅទឹកដីអង់គ្លេស ដើម្បីជួយបិសាចក្រហម ប្រជែងយកពាន Premier League រដូវកាលក្រោយ។ បើតាម Mirror និងសារព័ត៌មានធំៗជាច្រើន បានឲ្យដឹងកាលពីម្សិលមិញថា Mourinho បានព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំហើយ ដើម្បីឡើងដឹកនាំក្រុម Man Utd ជំនួសតំណែងអ្នកចាត់ការ Louis van Gaal ក្រោយចប់រដូវកាលនេះ៕

ប្រភព៖sabay