សម្ពោធ​ផែ​ដែក​ចំនួន​២​នៅ​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង: ផែ​ដែក​ចំនួន​២​ត្រូវបាន​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ប្រារព្វ​ធ្វើ​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយពី​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​។

​ពិធី​នេះ​ប្រ​ព្រឹ​តទៅ កាលពី​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ដោយបាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន  ដែលជា​អភិបាលខេត្ត​កំពង់ឆ្នាំង និង លោកស្រី​។​

​លោក​កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេង និង ជា​ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ផែ​ដែក​ទាំង​២​នេះ​មួយ​ដាក់​នៅ​កំពង់ដរ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ និង មួយទៀត​ដាក់​នៅ​ផ្សារ​ក្រោម សម្រាប់​ជា​ផែ​ទេសចរណ៍ ។ ផែ​ដែក​និ​មួយៗ​មាន​បណ្តោយ​១២​ម៉ែត្រ​និង​ទទឹង​៦​ម៉ែត្រ  ជា​ថវិកា​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ។​

​លោក​កែវ ពៅ បាន​បញ្ជាក់ថា ផែ​ទាំង​២​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ ដែល​ពួក​កាត់​ធ្វើដំណើរ​ឬ​ដឹក​កសិផល​តាម​ទូក កាណូត​មកកាន់​ទីផ្សារ ងាយស្រួល​ក្នុង​ការចត​និង​លើកដាក់​កសិផល​របស់​ពួកគាត់​ផងដែរ ។  ហើយ​មួយផ្នែក​ទៀត សម្រាប់​ភ្ញៀវ​ទេសចរណ៍ ជាតិ និង អន្តរ​ជាត់​ដែល​មកលេង​កំសាន្ត នៅក្នុង​ខេត្តកំពង់ឆ្នាំង​៕

សម្ពោធ​ផែ​ដែក​ចំនួន​២​នៅ​ខេត្តកំពង់ឆ្នាំង​

សម្ពោធ​ផែ​ដែក​ចំនួន​២​នៅ​ខេត្តកំពង់ឆ្នាំង​