ករណី​ឡាន​ចង្កូត​ស្តាំ ៖ ការរត់ពន្ធ​ឆ្លងកាត់​ព្រំដែន​ឈរជើង​ដោយ​វរ​:៥១៥ មេភូមិ​ភាគ​ព្រមាន​ធ្ងន់ៗ​

បន្ទាយមានជ័យ: មាន​រថយន្ត​ចង្កូត​ស្តាំ​គេចពន្ធ រត់ពន្ធ​ឆ្លងកាត់​ព្រំដែន​ក្នុង​តំបន់​ឈរជើង​របស់​វរ​សេនា​តូច​លេខ​៥១៥ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​

​មេបញ្ជាការរង​ទ័ពជើងគោក​និង​មេ​យោធា​ភូមិភាគ​ទី​៥​បាន​ព្រមាន​ខ្លាំងៗ​ដល់​មេបញ្ជាការ​/​រង នាយ​នាយរង​ទាហាន​ដែល​ធ្វេសប្រហែស​ឬ​ឃុបឃិត​។​

​លោក ប៊ុន សេង យោធា​ភូមិភាគ​ទី​៥ ថ្លៃ​ព្រមាន​ដូច្នេះ​ក្នុង​ពី​ធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ​ឆ្នាំ​២០១៥​និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០១៦​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១​កាលពី​ថ្មីៗ​នេះ​។​

​លោក​ដាក់​បញ្ជា​ចុងក្រោយ​ថា "​កុំ​បាន​សម្តេច​អោយមាន​បង់ពន្ធ​គយ​ឡាន​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុងប្រទេស​ដែល​សេសសល់ ក៏​ស្រាប់តែ​មានការ​រត់ពន្ធ​ឡាន​ចង្កូត​ស្តាំ​ថ្មី​ពី​ថៃ​មកទៀត​ទេ​"​។​

​លោក​និយាយថា ត្រូវ​ប្រយ័ត្ន​អស់តំណែង ហើយ​ជាប់ទោស​ទៀត​លោក​ឃួន ជឿន (​មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១ និង​ជា​មេបញ្ជាការ វរ​:​សេនា​តូច​លេខ​៥១៥) ដែល​បណ្តោយអោយ​មាន​ឡាន​ចង្កូត​ស្តាំ​ពី​ថៃ​ចូល​តាម​ភូមិសាស្ត្រ​ឈរជើង​របស់ខ្លួន​។​

​លោក​និយាយ​បន្តថា អស់លោក នាយ នាយរង​ទាហាន​ក្នុង​កងឯកភាព​ដទៃទៀត​ក៏ត្រូវ​ប្រយ័ត្ន កុំអោយ​មាន​បទល្មើសរ​ត់​ពន្ធ​ទំនិញ បទល្មើស​ឈើ​ក្រញូង គ្រឿងញៀន ពលករ​ឆ្លងដែន​ខុសច្បាប់ បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ឈរជើង​របស់ខ្លួន​។​

​ប៉ុន្តែ​ជាការ​ទទួលខុសត្រូវ កម្លាំងយោធា​កងពល​ក៏​ដូច​កងទ័ព​កងឯកភាព​ដទៃទៀត​ត្រូវ​បង្កើន​កិច្ចសហការ​នឹង​មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ជំនាញ​និង​អ្នកពាក់ព័ន្ធ​ក្នុង​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​រត់ពន្ធ​ដើម្បី​ជួយ​គយ ជួយ​ពន្ធដារ​និង​ជួយ​រដ្ឋាភិបាល​ជួយ​សម្តេច​តេ​ជោ​ហ៊ុន សែន រក​ចំណូល​ជូន​រដ្ឋ​។ ជួយ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​ឆ្លងដែន​។​ល​។​

លោក​មេ​យោធភូមិភាគ​ក៏​ដាក់​បញ្ជា​អោយ​ទាហាន​បង្កើន​ចំណេះ​ជំនាញ​លើ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​(IT) ត្រូវ​ក្តាប់​ព័ត៌មាន​ជំនាញ និង​រាយការណ៍ អោយ​រហ័ស​ទាន់ពេល​។ ហើយក៏​បង្កើន​សកម្ម​ភាពល្អ​នឹង​ប្រជាជន ជួយ​ប្រជាជន​ក៏ដូចជា​កែលម្អ​ចំណុច​អសកម្ម​។​

​ពិសេស​ទៅទៀត កម្លាំងយោធា​ត្រូវ​ចូលរួម​សកម្ម​បន្ថែម​លើ​ការងារ​មនុស្ស​ធ​ម៍ ជួយ​ពលរដ្ឋ​ក្រីក្រ ជួយ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ចោរលួច​ចោរប្លន់ ដើម្បីអោយ​ពលរដ្ឋ​មាន​ភាពកក់ក្តៅ​និង​មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​។​និង​ចុងក្រោយ​អង្គភាព​និ​មួយៗ​ត្រូវ​រៀបចំ​អោយមាន​ទស្សនកិច្ច​ស្វែងយល់​របស់​សិស្ស និស្សិត លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ​ក្នុង​អង្គភាព​ដើម្បី​មើល​ស្នាដៃ​និង​បង្កើន​ភាព​ស្និត​ស្នាល ជឿទុកចិត្ត​លើ​កងកម្លាំង​យើង​៕

ករណី​ឡាន​ចង្កូត​ស្តាំ ៖ ការរត់ពន្ធ​ឆ្លងកាត់​ព្រំដែន​ឈរជើង​ដោយ​វរ​:៥១៥ មេភូមិ​ភាគ​ព្រមាន​ធ្ងន់ៗ​

ករណី​ឡាន​ចង្កូត​ស្តាំ ៖ ការរត់ពន្ធ​ឆ្លងកាត់​ព្រំដែន​ឈរជើង​ដោយ​វរ​:៥១៥ មេភូមិ​ភាគ​ព្រមាន​ធ្ងន់ៗ​

ករណី​ឡាន​ចង្កូត​ស្តាំ ៖ ការរត់ពន្ធ​ឆ្លងកាត់​ព្រំដែន​ឈរជើង​ដោយ​វរ​:៥១៥ មេភូមិ​ភាគ​ព្រមាន​ធ្ងន់ៗ​