សាម​សុង​លើកទឹកចិត្ត​អតិថិជន​ឲ្យ​ជាវ​ផលិតផល​ស្របច្បាប់​

ភ្នំពេញ​:

ក្រុមហ៊ុន​សាម​សុង​បានចាប់ផ្តើម​បិទ sticker “Cambodia Privilege” នៅ​គ្រប់​ផលិត​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​(Samsung Consumer Electronics) ដូចជា ម៉ាស៊ីនត្រជាក់ ទូរ​ទស្ស ទូទឹកកក ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត ដែលមាន​នៅក្នុង​ទីផ្សារ​កម្ពុ​ជាង​នៅ​សប្តាហ៍​នេះ​ដើម្បី​ធានាថា​គ្រប់​អតិថិជន ដែល​ជាវ​ផលិត​ផ​លេ​អេ​ឡិច​ត្រូ​និ​ច​របស់​សាម​សុង​ទទួលបាន​នូវ​ផលិតផល​ពិត​របស់​ក្រុមហ៊ុន និង​ជៀសវាង​ការ​ខាត់​បង់ប្រយោជន៍​ផ្សេងៗ​។

 
​អតិថិជន​ទាំងអស់​ដែល​ជាវ សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​របស់​សាម​សុង​អាច​សួររក​ផលិតផល​ដែលមាន​បិទ​សញ្ញា​“Cambodia Privilege” ប័ន​ធានា​ជា​ភាសា​ខ្មែរ សញ្ញា “1 YEAR OfficialWarranty” និង​សញ្ញា​តែម​ប្រិ​យ៍​ពន្ធគយ​។  ក្នុងករណី​ដែល​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​របស់​សាម​សុង ពុំមាន​បិទ​គ្រប់​សញ្ញា​ទាំងបី​ខាងលើ ឬ​មានតែ​សញ្ញា​ណាមួយ​ក្នុងចំណោម​សញ្ញា​ទាំងបី​ខាងលើ​នោះ​បញ្ជាក់ថា​ផលិតផល​នេ​ាះ​ជា​ផលិតផល​មិន​ស្របច្បាប់ ឬ​ជា​ផលិតផល​ក្លែងក្លាយ​។
 
​អត្ថប្រយោជន៍​នានា​ដែល​អតិថិជន នឹង​ទទួលបាន​ពី​ការ​ជាវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​សម្រាប់ ប្រើ​ក្នុង​គេហដ្ឋាន​ដែល​នាំចូល​ស្របច្បាប់​រួមមាន​ដូចជា​៖
1.​    ​ទទួលបាន​នូវ​ការធានា​ពេញ​មួយឆ្នាំ​ពី​ក្រុមហ៊ុន​សាម​សុង​លើ​ការជួសជុល​និង​ថែរក្សា​ពី មជ្ឈមណ្ឌល​សេវាកម្ម​របស់​សាម​សុង​ដែលមាន​អ្នកជំនាញ​ជាច្រើន​នាក់​
2.​    ​ទទួលបាន​ផលិតផល​គុណភាព​ខ្ពស់​ដែល​ត្រូវបាន​ផលិតឡើង​តាម​ប្រព័ន្ធ​ភ្លើង និង​កត្តា​អាកាសធាតុ​នៃ​ប្រទេស​កម្ពុជា និង​គុណ​ភាពជា​លក្ខណ​:​អន្តរជាតិ​
3.​    ​ទទួលបាន​អត្ថប្រយោជន៍​ពេល​មាន​កម្មវិធី​ផ្តល់ជូន​ផ្សេងៗ​ពី​ក្រុមហ៊ុន​សាម​សុង​
​រាល់់​ការ​ជាវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​ដែល​ស្របច្បាប់​មានន័យ​លោកអ្នក​កំពុងតែ ជួយ​រាជ រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​នូវ​ផលិតផល​ដែល​នាំចូល​គេចពន្ធ​នានា ដើម្បី​ធានាបាន​នូវ​តម្លាភាព​នៃ​ការប្រកួតប្រជែង​ស្របច្បាប់ និង​ទទួលបាន​ចំណូល​ពី​ការបង់ពន្ធ​សម្រាប់​ថវិកាជាតិ​ក៏ដូចជា​គាំទ្រ​នូវ ផលិតផល​ដែល​នាំចូល​ស្របច្បាប់​ដើម្បី​ចូលរួម​បំពេញ​កត​ព្វ​កិច្ច​ជា​ពលរដ្ឋ​ល្អ និង​ដើម្បី​ការរីកចំរើន​ដល់​ប្រទេស​កម្ពុជា​ទាំងអស់គ្នា​។​

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

សាម​សុង​លើកទឹកចិត្ត​អតិថិជន​ឲ្យ​ជាវ​ផលិតផល​ស្របច្បាប់​

សាម​សុង​លើកទឹកចិត្ត​អតិថិជន​ឲ្យ​ជាវ​ផលិតផល​ស្របច្បាប់​

សាម​សុង​លើកទឹកចិត្ត​អតិថិជន​ឲ្យ​ជាវ​ផលិតផល​ស្របច្បាប់​

សាម​សុង​លើកទឹកចិត្ត​អតិថិជន​ឲ្យ​ជាវ​ផលិតផល​ស្របច្បាប់​