ក្រសួង​វប្បធម៌ អំពាវនាវ​អោយ​ប្រជាជន​ខ្មែរ ចូលរួម​ទប់ស្កាត់ អំពើ​ខុសឆ្គង ក្នុង​ទិវា​នៃ ក្តី​ស្រលាញ់​១៤​កុ​ម្ភះ​

ភ្នំពេញ: ក្នុងឱកាស​ទិវា នៃ​ក្តី​ស្រលាញ់​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ជិត ឈានចូល​មកដល់ មានយុវជន​ខ្មែរ​ជាច្រើន ត្រៀមខ្លួន​បង្ហាញ​ក្តី​ស្រលាញ់​​របស់ខ្លួន សម្រាប់​ថ្ងៃនោះ ហើយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ដល់​មាតាបិតា អាជ្ញាធរ និង​សមត្ថកិច្ចពាក់ព័ន្ធ​ជាពិសេស​​យុវវ័យ​ធ្វើយ៉ាងណា ទប់ស្កាត់​ទង្វើ​ខុសឆ្គង​នានា​ដែល​ខុស ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​។​

​ដោយ​ក្តី​ព្រួយបារម្ភ ទិវា​នៃ​ក្តី​ស្រលាញ់​ដែល​ជ្រៀតចូល​ម្តង​បន្តិចៗ មក​ក្នុងប្រទេសកម្ពុជា ជាពិសេស​ស្រទាប់​យុវវ័យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​​សិល្បៈបានចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ដោយបាន​អំពាវ​ដល់មាតាបិតា អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់ ជាពិសេស​ស្រទាប់​យុវជនអោយ​ចូលរួមចំណែក​តាមរយៈ វិធានការ​នានា ដែល​អាច​ធ្វើបាន​ក្នុងការទប់ស្កាត់​ព្រមទាំង​ជួយ​ពន្យល់​ណែនាំ​ ក្រើនរំលឹក​ដាស់តឿន ដល់​កូនចៅ មិត្ត​ភ​ក្កិ​កុំអោយ​ប្រើប្រាស់​ទិវា​នេះ ជា​លេស​ប្រព្រឹត្ត​អំពើ​អវិជ្ជមាន​នានា​ខុស​គន្លង​ប្រពៃណី​ដ៏ត្រកាល​របស់​​ខ្មែរ ដែល​នាំ​អោយ​ប៉ះពាល់​ដល់​អនាគត និង​កិត្តិយស​របស់ខ្លួន និង​ក្រុមគ្រួសារ​ផងដែរ​។​

​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ នៅ​កម្ពុជា​គួរ​ជា​ឱកាស​នៃ​ការចែក​ចាយ និង​ធានាថា​ជា​ក្តីស្រលាញ់​ដ៏​ទូលំទូលាយ មួយ​ត្រូវតែ​បានធ្វើ​ឡើង​ក្នុង សន្តាន​ចិត្ត​ដ៏​ស្មោះ សរ​ចំពោះមនុស្ស​នៅ​ជុំវិញខ្លួន ដូចជា​ក្រុមគ្រួសារ ឪពុកម្តាយ ប្តី​ប្រពន្ធ កូនចៅ និង​ចំពោះអ្នក​ដែល​នៅក្នុង​សង្គម​ជាមួយ​គ្នា ដូចជា​ជនពិការ កុមារកំព្រា​និង​អ្នក​ដែល ខ្សត់ខ្សោយ​ជាង​ខ្លួន​ជាដើម​៕​R