លោក អំាង មាលតី ត្រូវបានប្តូរបទចោទ និងផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល

កណ្តាល៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល លោកចៅ ក្រម ងួន វទ្ធី នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ នេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទទោស អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អំាង មាលតី ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ តែឲ្យអនុវត្តទោសចំនួន ពីរឆ្នាំ និងព្យួរ ១ឆ្នាំ ដោយបានពិន័យប្រាក់ចំនួន ៥លានរៀល។

ក្នុងអង្គសវនាការ លោកចៅក្រម ងួន វុទ្ធី បានប្រកាសថា សម្រេច ប្តូរបទចោទប្រកាន់ ជនជាប់ចោទ អំាង មាលតី ពីបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការដោះលែង មេខ្លោងជួញដូរគ្រឿងញៀន មកបទ កេងយកប្រផលប្រយោជន៍ដោយខុសច្បាប់។

លោកចៅក្រម ងួន វុទ្ធី បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ អំាង មាលតី ដាក់ពន្ធនាគារ រយៈពេល ៣ឆ្នាំ បង្គាប់ឲ្យអនុវត្តទោសចំនួន ២ឆ្នាំ និងព្យួរទោសរយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥លានរៀល បទល្មើសដែលមានចែងក្នុងមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។

គួរំលឹកថា ក្នុងសវនាការនៅសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី បានឆ្លើយ ទទួលស្គាល់កំហុសរបស់ខ្លួន ដូចអ្វីដែលព្រះរាជអាជ្ញា បានចោទប្រកាន់ ហើយលោកបានចាត់ទុកថា កំហុសទាំងនោះ បានកើតចេញពីការធ្វេសប្រហែស ក្នុងការងាររបស់ខ្លួន។ យ៉ាងណាក៏ដោយ លោក អាំង មាលតី មិនបានសុំឲ្យ តុលាការលើកលែងទោសនោះទេ ប៉ុន្តែបានស្នើសុំឲ្យប្តូរបទចោទប្រកាន់ និងបន្ធូរបន្ថយទោស ចំពោះកំហុសឆ្គងប្រព្រឹត្តិកន្លងមក ដែលខ្លួនអះអាងថា ជាការធ្វេសប្រហែសក្នុងការងារ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកព ឯក សុនរស្មី បានចោទប្រកាន់ ជនជាប់ចោទ អាំង មាលតី ពីបទបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការដោះលែងមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តម៉ាកអូឌីមួយគ្រឿង តម្លៃជិត ១០ម៉ឺនដុល្លារ។

អ្វីដែលជាគួរឲ្យកត់សម្គាល់នោះ សវនាការជំនុំជម្រះ លោក អាំង មាលតី នៅសាលាដំបូងខេត្ត កណ្តាល អាចចាត់ទុកថាជាព្រឹត្តិការណ៍ចម្លែកផងដែរ ខណៈការរឹតបន្តឹងសន្តិសុខ និងការរឹតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ត្រូវបានចេញបម្រាម ជាលាយលក្ខណ៍អក្សរ និងប្រកាសបន្ថែមដោយផ្ទាល់មាត់ពីលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល។ ដោយបិទបម្រាមជាលាយលក្ខណ៍អក្សរ នៅមុខបន្ទប់សវនាការទី២ មិនអនុញ្ញាត ឲ្យសាធារណជន យកទូរស័ព្ទដៃ ម៉ាស៊ីនថត ឧបករណ៍ថតសំឡេង និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតចូលក្នុងសវនាការ។ ជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលជាច្រើននាក់ ត្រូវបានដាក់ពង្រាយទាំងក្រៅបរិវេណ និងខាងក្នុងបរិវេណតុលាការ។

មួយរយៈពេលចុងក្រោយនេះ លោក អាំង មាលតី ហាក់ដូចជាមានបញ្ហាផ្នែកសុខភាព ដោយត្រូវបានអនុញ្ញាតឱ្យចេញព្យាបាលជម្ងឺរៀងរាល់ល្ងាច នៅគ្លីនិកខេមា ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រីពន្ធនាគារ បានអះអាងថា ពិជាមានជម្ងឺមែន ប៉ុន្តែពុំដឹងថាលោក អាំង មាលតី មានជម្ងឺអ្វីនោះទេ គ្រាន់តែដឹងថា គាត់មានអាការៈចុកទ្រូងខ្លាំង ហើយឈានដល់ដំណាក់កាលវះកាត់ថែមទៀតផង។

លោក អាំង មាលតី អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បានចូល កាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ជំនួសលោក ជីវ កេង ដែលត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល។ ស្ថិតក្នុងតំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៨ខែក្រោយមក ពោលគឺនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ លោក អាំង មាលតី ត្រូវបានដកយកទៅបញ្ឈរជើងនៅក្រសួងយុត្តិធម៌ ដើម្បីស៊ើបអង្កេតករណីប្រព្រឹត្តអំពើពុករលួយ និង ភាពមិនប្រក្រតីជាច្រើនទៀតក្នុងដំណើរការរឿងក្តីនៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយការដកតំណែង រយៈពេលជាង៦ខែក្រោយមក ទើបមានការឃាត់ខ្លួន លោក អាំង មាលតី៕

លោក អំាង មាលតី ត្រូវបានប្តូរបទចោទ និងផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល

លោក អំាង មាលតី ត្រូវបានប្តូរបទចោទ និងផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល

លោក អំាង មាលតី ត្រូវបានប្តូរបទចោទ និងផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល

លោក អំាង មាលតី ត្រូវបានប្តូរបទចោទ និងផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល