អ្នកទេសចរណ៍ មកពីបារាំង សរសើរកម្ពុជា ថាមានការ អភិវឌ្ឍន៍

 មណ្ឌលគិរីៈ អ្នកទេសចរណ៍ដ៍សែនវែង ឆ្ងាយរបស់ជនជាតិបារាំង ពីរនាក់ប្តីប្រពន្ធ ចំណាយពេលមួយឆ្នាំ ហើយតាមរយៈមធ្យោបាយ រថយន្តផ្ទាល់ខ្លួនដើម្បី ទេសចរណ៍ទៅកាន់ បណ្តាប្រទេសជាច្រើន ឥឡូវបានមកដល់ប្រទេស កម្ពុជាហើពេលនេះ កំពុងសម្រាកលំហែកាយ នៅខេត្តមណ្ឌលគិរី គេនៅមិនទាន់ដឹងថា ដំណើរទេសចរអ្នកទាំងពីរនាក់ ខាងលើនេះនិងធ្វើកា របញ្ចប់បេសកកម្មរបស់ខ្លួន នៅពេលណានោះឡើយ។

លោក រ៉េម៉ី ភេទប្រុសអាយុ ប្រហែលជាង30ឆ្នាំ ជនជាតិបារាំង បានប្រាប់ថា រូបលោកបានធ្វើដំណើរទេសចរណ៍ មកពីប្រទេសបារាំងតាមរយៈ រថយន្តផ្ទាល់ខ្លួន រួមដំណើរ ជាមួយប្រពន្ធនិងងឆ្កែចំនួនពីរក្បាល។ លោកបានប្រាប់ថា នៅក្នុងរថយន្តរបស់លោកគឺ បានរៀបចំជាបន្ទប់គេង បន្ទប់ទឹក គ្រឿងឧបភោគបរិភោគ
សព្វគ្រប់យប់កន្លែង ណាសំរាកកន្លែងហ្នឹង នៅរសៀលថ្ងៃទី12.02.2016នេះ លោកបានឱ្យដឹងថា និងបន្តដំណើរទៅកាន់ ខេត្តរតនៈគិរី រួចហើយបន្តដំណើរ ទេសចរណ៍គ្មានព្រំដែន របស់លោកទៅកាន់ បណ្តាប្រទេសផ្សេងៗទៀតដូចជាៈ ប្រទេសឡាវ ភូមា ម៉ីយ៉ាន់ម៉ា ថៃ ។ល។

ហើយអ្នកទេសចររូបនោះ មិនបានបញ្ជាក់ប្រាប់ឱ្យដឹងថា អំពីដំណើរកំសាន្តរបស់គេត្រូវបញ្ចប នៅពេលណានោះដែរ។ លោក រ៉េម៉ីជនជាតិបារាំងបានធ្វើការ កោតសរសើរយ៉ាងខ្លាំងដល់ការ អភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍របស់កម្ពជាដែលរូបលោកបាន ធ្វើដំណើរបានស្រួលមិនលំបាក ជាពិសេសផ្លូវមកកាន់ទីរួម ខេត្តមណ្ឌលគិរីនេះឯង ហើយពាក់ពាន់ទៅនិងសន្តិសុខវិញមានភាពល្អ ប្រសើរគ្មានអ្វីបារម្ភនោះឡើយ។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ បែបនេះ វាបាននិង កំពុងបង្ហាញឱ្យបណ្តាប្រទេស ជាច្រើនលើ សកលលោកស្គាល់ ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើងៗ៕

អ្នកទេសចរណ៍ មកពីបារាំង សរសើរកម្ពុជា ថាមានការ អភិវឌ្ឍន៍

អ្នកទេសចរណ៍ មកពីបារាំង សរសើរកម្ពុជា ថាមានការ អភិវឌ្ឍន៍

អ្នកទេសចរណ៍ មកពីបារាំង សរសើរកម្ពុជា ថាមានការ អភិវឌ្ឍន៍