ចោរលួច ត្រូវ ISIS ពិន័យធ្ងន់បំផុត ដោយការកាត់ ប្រអប់ដៃ ចោលភ្លាមៗ

ស៊ីរី៖ ទិដ្ឋភាពដ៏គួរឲ្យរន្ធត់មួយ ត្រូវបានមនុស្សជាច្រើន កំពុងមានការចាប់អារម្មណ៍ ដោយនោះគឺជារូបភាព របស់មនុស្សម្នាក់ ត្រូវបានពួករដ្ឋឥស្លាមជ្រុលនិយម ISIS ចាប់យកទៅកាត់ប្រអប់ដៃខាងស្តាំ បោះចោលតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពមួយនេះ បានកើតឡើងនៅក្នុងទីក្រុង Raqqa នៃប្រទេសស៊ីរី ដែលជាតំបន់ កាន់កាប់ដ៏រ៉ឹងមាំមួយ របស់ ISIS។ ចំពោះបុរសដែល ត្រូវក្រុមនេះ ចាប់យកមកកាត់ប្រអប់ដៃ កណ្តាលទីសាធារណៈ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ​ ​ដឹងត្រឹមថា បុរសរូបនេះត្រូវទទួលរងការចោទប្រកាន់ ថាជាចោរលួចទ្រព្យសម្បត្តិអ្នកដទៃ។

ចោរលួច ត្រូវ ISIS ពិន័យធ្ងន់បំផុត ដោយការកាត់ ប្រអប់ដៃ ចោលភ្លាមៗ
ទិដ្ឋភាពដែល សកម្មជនរបស់ក្រុម ISIS ត្រៀមយកកាំបិតប៉័ងតោ កាត់ប្រអប់ដៃស្តាំ របស់បុរសម្នាក់

បើយើងមើលតាមរូបភាព គេអាចឃើញបុរសម្នាក់ត្រូវបានចាប់ឲ្យលុតជង្គង់ និងទាញដៃស្តាំដាក់នៅលើ​តុឈើមួយ។ ហើយមិនយូរប៉ុន្មាន ក៏មានសកម្មជនម្នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ ចាបានប់ផ្តើមកាត់ត្រឹមប្រអប់ដៃស្តាំ របស់បុរសនោះ ដោយគ្មានភាពញញើតអ្វីឡើយ និងបានបន្សល់ភាពឈឺចាប់យ៉ាងពន់ពេក ដល់បុរសដែលត្រូវបានចោទថាលួចនោះប៉ុណ្ណោះ។

យ៉ាងណាមិញ សកម្មភាពបែបនេះ ត្រូវបានអនុវត្តដោយ ក្រុមឥស្លាមជ្រុលនិយម ISIS ដែលជាទណ្ឌកម្មមានចែងនៅក្នុងច្បាប់របស់ពួកគេ ដើម្បីយកមកដាក់ទោស ទៅដល់ជនណា ដែលលួចទ្រព្យសម្បត្តិអ្នកដទៃ។

គូសបញ្ជាក់ផងដែរថា សកម្មភាពបែបនេះ តែងកើតឡើងជារឿយៗ ជាពិសេសនៅក្នុងតំបន់ ដែលមានកងកម្លាំង ក្រុម ISIS កាន់កាប់តែម្តង៕

ចោរលួច ត្រូវ ISIS ពិន័យធ្ងន់បំផុត ដោយការកាត់ ប្រអប់ដៃ ចោលភ្លាមៗ
ប្រអប់ដៃស្តាំ របស់បុរសដែល គេចោទថាជាចោរលួច នោះត្រូវគេកាត់ចោល

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត