កូរ៉េខាងត្បូង បង្ហាញគម្រោងជំនួយ ដល់ក្រុមហ៊ុនដែល ត្រូវបានបណ្ដេញ ចេញពីតំបន់កេសុង

សេអ៊ូល៖ យោងតាមការលើក ឡើងរបស់លោក ហុង យ៊ុងព្យួ រដ្ឋមន្រ្តីក្រសួងបង្រួប បង្រួមកូរ៉េខាងត្បូង ថ្លែងក្នុងសន្និសីទកាសែត ក្រុងសេអ៊ូលឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ទី១២ ខែកុម្ភៈ នេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសពីកញ្ចប់ថវិកា និងវិធានការ ដើម្បីជួយសម្រួលដល់ ក្រុមហ៊ុនមួយចំនួនដែល ត្រូវបានកូរ៉េខាងជើង បណ្ដេញចេញពីតំបន់ ឧស្សាហកម្មរួមកេសុង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងពង្រីកទំហំប្រាក់កម្ចី និងពន្យាពេលការបង់ពន្ធ សម្រាប់បណ្ដាក្រុមហ៊ុននៅ ក្នុងតំបន់ឧស្សាហកម្មរួមកេសុង ដែលជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង ជួយកាត់បន្ថយការ ខូចខាតតាមអ្វីដែល អាចធ្វើទៅបាន បន្ទាប់ក្រុមហ៊ុនទាំងនេះ ត្រូវបានកូរ៉េខាងជើងបណ្ដេញ ចេញកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ ហាក់តានតឹងកាន់តែខ្លាំង ក្រោយពីកូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណប និងគ្រាប់មីស៊ីលឆ្លងទ្វីប លើកចុង ហើយភាគីទាំងពីរ បានឈានដល់ការបិទទ្វារ តំបន់ឧស្សាហកម្មរួមកេសុង និងដាក់តំបន់នេះស្ថិតក្រោមការ គ្រប់គ្រងរបស់យោធា៕

កូរ៉េខាងត្បូង បង្ហាញគម្រោងជំនួយ ដល់ក្រុមហ៊ុនដែល ត្រូវបានបណ្ដេញ ចេញពីតំបន់កេសុង

កូរ៉េខាងត្បូង បង្ហាញគម្រោងជំនួយ ដល់ក្រុមហ៊ុនដែល ត្រូវបានបណ្ដេញ ចេញពីតំបន់កេសុង