បុរសជនជាតិកាណាដា ម្នាក់បានបាត់ខ្លួនអស់ ៣០ឆ្នាំមកជួបជុំក្រុម គ្រួសារវិញបន្ទាប់ពីរូប គាត់ដឹងអត្តសញ្ញាណ ខ្លួនឯង

ប៊ីប៊ីស៊ី៖បុរសជនជាតិកាណាដាមួយរូបដែលបានបាត់ខ្លួនអស់ រយៈកាលប្រមាណ៣០ឆ្នាំបច្ចុប្បន្នបានមកជួបជុំនឹង ក្រុមគ្រួសាររបស់គាត់វិញហើយក្រោយពីរូបគាត់បានដឹងអំពីអត្តសញ្ញាណពិតរបស់ខ្លួន ។

ទូរទស្សន៍ប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Edgar Latulipជាពលរដ្ឋកាណាដាមួយរូប ហើយលោកបានបាត់ខ្លួនចេញពីផ្ទះកាលពីគាត់មានអាយុ២១ឆ្នាំ បន្ទាប់ពីគេបានដឹងថា បានឡើងអង្គុយលើរថយន្តមួយដែលចាកចេញពីខេត្ត អ៊ុងតូរីយ៉ូ ហើយក៏បាត់ដំណឹងសូន្យឈឹងតែម្តង ។

បើតាមការអះអាងពីក្រុមប៉ូលិសបានបញ្ជាក់ថា ការបាត់ខ្លួនរបស់បុរសជនជាតិកាណាដារូបនេះ ប្រហែលជារូបគាត់បាត់បង់ការចងចាំដោយក្បាលរងប៉ះទង្គិចនឹងអ្វីហើយ ។

គេបានដឹងថា លោក Latulip បានរស់នៅតំបន់ Niagara ដោយបានប្រើប្រាស់នូវអត្តសញ្ញាណខុសពីមុន ហើយរស់នៅអស់រយៈកាលមួយដ៏យូរ ។

លោកបានប្រាប់ដល់បណ្តាកម្មករសង្គមមួយថា អ្នកណាដែលបានរកមើលឈ្មោះ Latulip និងបានរកឃើញឈ្មោះនេះ ដែលបានបាត់ខ្លួនហើយត្រូវបានគេតាមសើុបដំណឹងនោះ ។

ឆ្លងតាមការពិសោធន៍ DNA ចម្លើយរបស់លោកពិតជាត្រឹមត្រូវមែន ៕

បុរសជនជាតិកាណាដា ម្នាក់បានបាត់ខ្លួនអស់ ៣០ឆ្នាំមកជួបជុំក្រុម គ្រួសារវិញបន្ទាប់ពីរូប គាត់ដឹងអត្តសញ្ញាណ ខ្លួនឯង