ចំនួនអ្នកស្លាប់ ដោយសារគ្រោះ រញ្ជួយដីនៅកោះតៃវ៉ាន់ បានកើនឡើងដល់ ៩៤នាក់ហើយ

តៃប៉ិ អស់រយៈពេលមួយសប្តាហ៍មកហើយ បន្ទាប់ពីមានគ្រោះរញ្ជួយ កើតឡើងនៅលើ ដែនកោះតៃវ៉ាន់ គិតត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នក ស្លាប់បានកើនឡើងដល់ ៩៤នាក់ហើយ ហើយមានអ្នកបាត់ខ្លួនរកមិនទាន់ ឃើញប្រមាណ០នាក់ទៀត ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ថា អគារ Wei Guan ដែលមានចំនួន១៦ជាន់ ហើយត្រូវបាន ដូលរលំដោយសារ គ្រោះរញ្ជួយដីកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន បានបង្កគ្រោះមហន្តរាយយ៉ាង ធ្ងន់ធ្ងរសម្រាប់ដែនដីកោះតៃវ៉ាន់ សេចក្តីរាយការណ៍ បន្ទាន់ មានអ្នកស្លាប់ចំនួន៩២នាក់ ហើយអ្នកស្លាប់រកឃើញបន្តបន្ទាប់ នោះបានកើនដល់ ៩៤នាក់ គិតត្រឹមម៉ោង១០និង៥០នាទី ថ្ងៃសុក្រនេះ ។

គួរបញ្ជាក់ថា កម្រិតរញ្ជួយនៅគ្រាដំបូង មានត្រឹមតែ៦,៤រិចទ័រ តែក្រោយមកតាមការស្ទង់ ទិន្នន័ដោយរដ្ឋបាលរញ្ជួយដីចិន បានកំណត់ថា កម្រិតរញ្ជួយមានរហូតដល់៦,៧រិចទ័រ ដែលបណ្តាលឲ្យអគារ១៦ជាន់ ត្រូវដួលស្រុតចុះសង្កត់ ពលរដ្ឋរស់នៅទីនោះ និងតំបន់នោះ ៕