ប្រេស៊ីល ប្រកាសថា នឹងរួមគ្នាជាមួយ ដៃគូអន្តរជាតិ ផលិតវ៉ាក់សាំងការពារ ជំងឺបង្កឡើងដោយវីរុស Zika ដោយចំណាយ ប្រាក់ប្រមាណ ១,៩លានដុល្លារ

រីយូ ដឺ ចាណេរ៉ូ៖ រដ្ឋមន្ត្រីក្រសួងសុខា ភិបាលប្រេស៊ីល លោក Marcelo Castro បានថ្លែងឲ្យដឹងកាល ពីថ្ងៃព្រហស្បតិ៍ថា វិទ្យាស្ថាន Evandro Chagas និងសាកលវិទ្យាល័យតិសាស់ នឹងរួមគ្នាផលិតវ៉ាក់សាំង ការពារជំងឺដែលបង្ក ឡើងដោយវីរុស Zika។ នេះបើយោងតាមទីភ្នាក់ ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ថាយ៉ាងដូច្នេះ ។

ជំងឺដែលបង្ក ឡើងដោយវីរុស Zika បានកំពុងតែបង្ក នូវក្តីព្រួយបារម្ភយ៉ាង ខ្លាំងចំពោះសុវត្ថិភាព និងសុខភាពសាធារណៈ ព្រោះថា វាជាមេរោគម្យ៉ាង ដែលធ្វើឲ្យទារកកើត មកមានក្បាលតូច ខុសពីធម្មតា ហើយអាចស្លាប់ បានគ្រប់ពេល ។

គេបានដឹងថា វីរុស Zika នេះដំបូងឡើងប្រទេស ប្រទេសប្រេស៊ីល ជាប្រភពធំបំផុតដែល បានឆ្លងជំងឺនេះមុនគេ ហើយមេរោគក៏បាន រាតត្បាតពាសពេញ ពិភពលោក រួមទាំងតំបន់អាស៊ីផង ដែរ ។

គេបានដឹងថា សម្រាប់ការផលិតវ៉ាក់ សាំងការពារនឹងវីរុស Zika រដ្ឋាភិបាលប្រេស៊ីល នឹងត្រូវចំណាយប្រាក់ប្រមាណ ១,៩លានដុល្លារ សហរដ្ឋអាម៉េរិក តែសម្រាប់ភាគីដៃ គូមកពីអាម៉េរិកនោះ មិនដឹងត្រូវប្រើទឹក ប្រាក់ប៉ុន្មាននោះទេ ៕

  • ប្រេស៊ីល ប្រកាសថា នឹងរួមគ្នាជាមួយ ដៃគូអន្តរជាតិ ផលិតវ៉ាក់សាំងការពារ ជំងឺបង្កឡើងដោយវីរុស Zika ដោយចំណាយ ប្រាក់ប្រមាណ ១,៩លានដុល្លារ已关闭评论
  • 12 views
  • Hide Sidebar
    A+