​ពាន​រង្វាន់​​បាល់ទាត់​ឯកឧត្ដម​​ សុខ​ អាន ​​បើក​ឆាក​ស្អែក​ស្រុក​ ៤​ប៉ះ​គ្នា

​ពាន​រង្វាន់​​បាល់ទាត់​ឯកឧត្ដម​​ សុខ​ អាន ​​បើក​ឆាក​ស្អែក​ស្រុក​ ៤​ប៉ះ​គ្នា

ការ​ប្រកួត​កីឡា​បាល់ទាត់​​យុវជន​អាយុ​ក្រោម១៩​ឆ្នាំ​ ពាន​រង្វាន់​ឯក​ឧត្ដម​ សុខ​ អាន បើក​ឆាក​ការ​ប្រកួត​ថ្ងៃ​​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ​ស្អែក​​​​​មាន​ក្រុម​បាល់ទាត់​ចំនួន​៤​ស្រុក​ប៉ះ​គ្នា​ គឺ​ស្រុក​បូរីជលសារ​ ប៉ះ​ស្រុក​គីរីវង់ ​ខណៈ​​ស្រុក​ទាំ្រង ជួប​ស្រុក​កោះអណ្ដែត ​​​នៅ​​​កីឡដ្ឋាន​​ខេត្ត​តាកែវ ​(​វត្ត​ឈើទាល​)។

 

​ពាន​រង្វាន់​​បាល់ទាត់​ឯកឧត្ដម​​ សុខ​ អាន ​​បើក​ឆាក​ស្អែក​ស្រុក​ ៤​ប៉ះ​គ្នា​ពាន​រង្វាន់​​បាល់ទាត់​ឯកឧត្ដម​​ សុខ​ អាន ​​បើក​ឆាក​ស្អែក​ស្រុក​ ៤​ប៉ះ​គ្នាពិធី​​​ប្រគល់​សំលៀកបំពាក់​ដល់​ក្រុម​ចូល​រួម​

 

​កម្ម​វិធី​ប្រកួត​​នេះ​មាន​ស្រុក​ចំនួន​ ១០​ ក្នុង​ខេត្ត​តាកែវ​ចូល​រួម​ប្រកួត​ប្រជែង។ ក្នុង​នោះ​ក្រុម​ចូល​រួម​មួយ​ប្រកួត​​​​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន៣០​ម៉ឺន​រៀល។ លើកលែង​តែ​​បី​ស្រុក​ទទួល​បាន៣៥​ម៉ឺន​​រៀល​គឺ ​អង្គរ​បុរី បុរី​ជលសា និង​ស្រុក​គីរីវង់ ព្រោះ​នៅ​ឆ្ងាយ។ ក្រុម​ចូល​រួម​​ប្រកួត​ទាំង​ ១០​ស្រុក​ទទួល​បាន​បាល់​ចំនួន​៥​គ្រាប់​ និង​​​សំលៀកបំពាក់​​​​មួយ​ក្រុម ២៥កំប្លេ​​។

 

តារាង​កម្ម​វិធិ​ប្រកួត​

កាល​បរិច្ឆេទ​

ក្រុម​

ប្រកួត​

ក្រុម​

ម៉ោង​​

ទីលាន​​

១៣/០២/១៦

ស្រុក​បូរីជលសារ​

Vs

ស្រុក​គីរីវង់​

:០០​

ឈើទាល​

ស្រុក​ទ្រាំង​

Vs

ស្រុក​កោះអណ្ដែត​

:៤៥​

ឈើទាល​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ ផ្ដល់​ឲ្យ​