បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ក្រុង​តាខ្មៅ

Doliprane TVC

​ខេត្តកណ្តាល​៖ ក្មេងប្រុស​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម និង ក្មេងប្រុស​ម្នាក់ទៀត​រង​របួស​ដោយសារ​បើករ​ថ​យន្ត​ស៊ាំ​យ៉ុង​បុក​ជាមួយ​ម៉ូតូ​ហេតុការណ៍​ដ៏​គួ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ១៤ និង ៣០ នាទី​នៅលើ​កំណាត់​ផ្លូវ​លេខ ២០៩ ស្ថិតនៅ​ភូមិ​តាខ្មៅ​ស​ង្គា​ត់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។

បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ក្រុង​តាខ្មៅ

បើតាម​លោក​វរៈសេនីយ៍ទោ ស៊ឹម ប៊ុត​បណ្ឌិត អធិការ​ក្រុង​តាខ្មៅ បានឱ្យដឹងថា​បង្កឡើង​ដោយសារ​រថយន្ត ម៉ាក​ស៊ាំ​យ៉ុង ពណ៍​ស្លែ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ បានធ្វើ​ដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ត្រង់ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក Scoopy ព​ណ៍ស ពាក់​ស្លាក​លេខ ១N-៩១.៦៧ (​មា​នក​ញ្ចា​ក់ និង មួក​) បើកបរ​ដោយ​ឈ្មោះ ភី លីដា ភេទ​ប្រុស អាយុ ១៥ ឆ្នាំ​របួស និង អ្នកដំណើរ​មានឈ្មោះ ផុន ដាំ​អែន​ឌី ភេទ​ប្រុស អាយុ ១៦ ឆ្នាំ (​ស្លាប់​) រស់នៅ ភូមិ​ព្រែក​ឬ​ស្សី ស​ង្គា​ត់​ព្រែក​ឬ​ស្សី បានធ្វើ​ដំណើរ​បញ្ចា​ស់ទិស​គ្នា ។

បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ក្រុង​តាខ្មៅ

លោក​អធិការ​ស្រុក​បន្តថា​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ភា​វុន​

បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​ក្រុង​តាខ្មៅ