បែក​កង់​មុខ យី​ឌុប​ដឹក​ស្ពៃក្តោប​​ក្រឡាប់​សង្កត់ផ្ទះ​អ្នកស្រុក របួសស្រាល និង ធ្ងន់​…

Doliprane TVC

​កំពង់ឆ្នាំង : មនុស្ស​ប្រុស​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល និង ផ្ទះ ១ ខ្នង បាន​រង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារ​តែមាន​រថយន្ត​ធន់​ធំ​មួយគ្រឿង​បែក​កង់​ជ្រុល​ចង្កូត​មក​បុក រួច​ក្រឡាប់​កិន​ផ្ទះ ខណៈ​ដែលមាន​មនុស្ស​ជាង ១០ នាក់ កំពុងតែ​ដេក​លង់លក់​នៅលើផ្ទះ​នោះ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៤០ នាទី​ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៧ និង ៩៨ ស្ថិតនៅ​ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​បុរស​ជា​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ កែវ ច​ន្តា  អាយុ ៤៨ ឆ្នាំ បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ រូបគាត់ និង ប្រពន្ធ ព្រមទាំង​បងប្អូន​ដែល​មកពី​ជិត​ឆ្ងាយ​មក​ចូលរួម​សែន​ព្រេង​ក្នុង​ពិធី​ចូលឆ្នាំ​ចិន ដែលមាន​ចំនួន​មនុស្ស​ជាង ១០ នាក់ បន្ទាប់ពី​ធ្វើការ​សែន​ព្រេង​រួចរាល់​ទាំងអស់គ្នា ក៏​នាំគ្នា​ទៅ​សម្រាក​លេង​លើផ្ទះ ។​

បែក​កង់​មុខ យី​ឌុប​ដឹក​ស្ពៃក្តោប​​ក្រឡាប់​សង្កត់ផ្ទះ​អ្នកស្រុក របួសស្រាល និង ធ្ងន់​…

ពេល​កំពុងតែ​ដេក​លង់លក់ ម៉ោង​ប្រមាណ​ជា ១០ និង ៤០ នាទី​យប់ ក៏មាន​សំឡេង​លាន់ឮ​យ៉ាងខ្លាំង កក្រើក​ផ្ទះ បណ្តាលឱ្យ​មនុស្ស​ដែល​ដេក​នៅលើផ្ទះ​ទាំងអស់​ប៉ើង​ខ្ទាត​គរ​លើ​គ្នា ធ្វើឱ្យ​រងរបួស​ធ្ងន់​ម្នាក់ ចំណែក​១០ នាក់​ទៀត​មាន​អាកា​រៈ​ភ័យ​លស់​ព្រលឹង​គ្រប់គ្នា ។  ឃើញ​ហេតុ​ការ​ណ៏​បែបនេះ រូបគាត់ ក៏បាន​នាំ​អ្នក​ដែល​ដេក​នៅលើផ្ទះ​ទាំងអស់នោះ​ចុះមក​ក្រោម ហើយក៏​បានឃើញ​រថយន្ត​យី​ឌុប​មួយគ្រឿង​ព​ណ៏​ខៀវ ស ពាក់​ស្លាក់​លេខ​កំពង់ឆ្នាំង 3A-0423  មាន​ដឹក​ស្ពៃក្តោប​ពេញ​រថយន្ត​ផង​នោះ បានមក​បុក​ផ្ទះ​របស់គាត់​រួច​ក្រឡាប់​ប៉ះ​ជើង​ឡើងលើ បណ្តាលឱ្យ​អ្នកបើក​បរទាំង​២​នាក់​រងរបួស​ធ្ងន់ និង ស្រាល រីឯ​សំភា​រះ​នៅ​ក្នុងផ្ទះ​ទាំងអស់​ត្រូវ​រង​ការខូចខាត​ជាច្រើន​ផងដែរ ។​

​ប៉ូលីស​ចរាចរ​ណ៏​ជើងគោក​ស្រុក​រលាប្អៀរ បានឱ្យដឹងថា​ករណី​ដែល​រថយន្ត​មក​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើនេះ បណ្តាលមកពី​រថយន្ត​បែក​កង់​មុខ​ផ្នែក​ខាងស្តាំ ធ្វើឱ្យ​តៃកុង​រថយន្ត​គ្រប់គ្រង​មិនបាន​ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប​កិន​ផ្ទះ​ប្រជាពលរដ្ឋ ទើប​បង្កឱ្យមាន​ការខូចខាត​ទ្រព្យ មាន​មនុស្ស​រងរបួស​ធ្ងន់ និង ស្រាល​បែបនេះ ។ ដោយឡែក​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏​ខាងលើនេះ ១.​ឈ្មោះ ស្រ៊ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​រងរបួស​ធ្ងន់ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ស្ពឺ ២.​ឈ្មោះ តាន់ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជា​ព្រូរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ព​ង្រ ឃុំ​ពង្រ ស្រុក​រលាប្អៀរ រងរបួស​ស្រាល ៣ ឈ្មោះ បារាំង ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ​រងរបួស​ធ្ងន់​ជន​រងរបួស​ធ្ងន់​ទាំង ២ នាក់​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផ​ហ​ដែរ រីឯ​សំភារៈ​ដែល​ខូចខាត​សមត្ថកិច្ច​មិនទាន់​ដឹង​តួរ​លេខ​ច្បាស់​នៅឡើយ​ទេ ។​

បែក​កង់​មុខ យី​ឌុប​ដឹក​ស្ពៃក្តោប​​ក្រឡាប់​សង្កត់ផ្ទះ​អ្នកស្រុក របួសស្រាល និង ធ្ងន់​…

​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលីស​ចរាចរ​ណ៏​ជើងគោក​កំពង់ឆ្នាំង  ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ៕

                                            ​សុ​ក្ខា​រិ​ន (​កំពង់ឆ្នាំង​)