សាំ​យ៉ុង បត់​ស្តាំ​កៀរ​ម៉ូតូ​របួសធ្ងន់ ២ នាក់ នៅ​ស្រុក​ស្វាយទាប​

Doliprane TVC

​ខេត្តស្វាយរៀង​ : ​បុរស​២​នាក់ បាន​រងរបួស​ធ្ងន់ ខណៈដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បត់​ស្តាំ​មិន​ប្រុងប្រយ័ត្ន បណ្តាលឱ្យបុក​ម៉ូតូ​ពេញទំហឹង ។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១៥ និង ៣០​ នាទី​ ថ្ងៃទី​៨​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ ប្រសូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។

​បើតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង  ពណ៌ ស អត់​ចាំ​ស្លាក​លេខ​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត លុះដល់​ចំនុច​ខាងលើ ក៏​បត់​ស្តាំ​មិន​ប្រុងប្រយ័ត្ន ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ដែល​ធ្វើដំណើរ​ស្រប​ទិស​មកពី​ក្រោយ​គេច​មិនទាន់ ក៏​បុក​ចំ​ទ្វារ​ខាងស្តាំ​របស់​រថយន្ត ។ ក្រោយ​កើតហេតុ រថយន្ត ក៏បាន​បន្ថែម​ល្បឿន​បន្តរ​ត់ទៅ​ទិសខាងកើត​គេចខ្លួនបាត់​ស្រមោល​ឈឹង​តែម្តង ហើយ​ម៉ូតូ​ដែល​ត្រូវ​បង្ក​បុក​នោះ​ម៉ាក ហុងដា វី​ស្តុ​ន ពណ៌ស  គ្មាន​ស្លាក​លេខ​នោះទេ ។​

សាំ​យ៉ុង បត់​ស្តាំ​កៀរ​ម៉ូតូ​របួសធ្ងន់ ២ នាក់ នៅ​ស្រុក​ស្វាយទាប​

​ប្រភព​ខាងលើបាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ ជនរងគ្រោះ​ទាំង​ពីរ​នាក់​នោះ ទី​ ១ ​មានឈ្មោះ ច​ន សុផាត ភេទ​ប្រុស អាយុ ២៣ ​ឆ្នាំ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ ក្បាលថ្នល់ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​ជា​អ្នកបើកបរ សំណាង​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ដោយសារ​ពាក់​មូ​ក​សុវត្ថិភាព​ និង ​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​មានឈ្មោះ សូ សា​មុន ភេទ​ប្រុស ប្រហែល​ ៣០ ​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​ ។​

ដោយឡែក​រថយន្ត​បង្កហេតុ​ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួចមក ក៏​រត់គេចខ្លួន​បាត់ស្រមោល​បាត់​ហើយ​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​ខាងលើ​យកមក​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​។
ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សាមុយ​ដឹក​ទៅ​មន្ទីរពេទ្យ​ប្រសូត្រ​ដើម្បី​ធ្វើការ​សង្គ្រោះ ៕

​ដោយ ភក្តី ( ស្វាយរៀង )