ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឱ្យ​ដឹង​ថា ​មុន​នេះ​បន្តិច​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​​ដោយ​​អនុវត្ត​តាម​​ដីកា​​លេខ​០៩របស់​សាលាដំបូង​ខេត្ត​​ ចេញ​ដោយ​ចៅ​ក្រម លោក លឹម សុគន្ធារ៉ា ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត បង្គាប់​ឱ្យ​ចាប់ខ្លួន​ ឈ្មោះ អុី តាំង​ហួរ​ អាយុ​៣២​ឆ្នាំ​ ភេទប្រុស​​ មាន​ទីលំនៅ​ភូមិ​វត្តបូព៌ សង្កាត់​សាលា​កំរើក ក្រុង​​សៀម​រាប​ ពី​បទ​​ឆបោក ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១៤ កន្លង​មក​​​ ​ត្រូវ​​​​សមត្ថកិច្ច​ចាប់​​ឃាត់​ខ្លួន​​ ​កាល​ពី​​វេលា​ម៉ោង​​​២និង​៣០នាទី​រសៀល​ថ្ងៃ​ទី១២ កុម្ភៈ ​​​​នៅ​ចំណុច​​ហាង​កា​ហ្វេ​វៀត ភូមិ​តាផុល សង្កាត់​ស្វាយដង្គំ ក្រុ​ង​សៀម​រាប ។​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​​ឱ្យ​ដឹង​ថា​ ​​ករណី​ចាប់ខ្លួន​ជនសង្ស័យ​តាម​ដីកា​​របស់​សាលា​ដំបូង​ខេត្ត​​ពី​បទ​ឆបោក​​ខាង​លើ​នេះ​ ​មិន​​​ជាប់​ពាក់​ព័ន្ធ​​​អ្នក​កាសែត​ANN​ ​ដែល​មាន​ឈ្មោះ​ដូច​​គ្នា​នោះ​ទេ​ ​​។

​​​ក្រោយ​ពី​​​សមត្ថកិច្ច​​​​ឃាត់​ខ្លួនជន​សង្ស័យ​​បាន​ហើយ​ ក៏​​​​បញ្ជូ​ន​ខ្លួន​​​​​ទៅ​សាលា​ដំបូង​ខេត្ត​​​​ ដើម្បី​​ចាត់​ការ​ទៅ​​តាមនីតិវិធី ៕