ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖ បុរស​២​នាក់ ​ជា​ក្រុម​អ្នកដាក់ទីតាំង​លេង​​ប៉េងប៉ោង បាន​ចុះ​ងូតទឹក​ស្រះ​មួយ​កន្លែង​ ដែល​មាន​ជម្រៅ៣​ម៉ែ​ត្រែ ស្ថិត​នៅ​ក្បែរ​ស្ពាន​​​អូរ​ដា ក្នុងភូមិ​ខ្លូ​យ​ទី​១ ឃុំ​មៀន ស្រុក​ព្រៃឈរ បណ្តាល​ឱ្យ​បុរស​ម្នាក់​​លង់ទឹក​ស្លាប់​​ ដោយសារ​តែ​ស្រវឹងស្រា ។ ហេតុ​​ការ​ណ៍​​នេះ កើតឡើងកាលពី​​វេលា​ម៉ោង​០៥ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ​កុម្ភៈ ២០១៦ ដោយ​រក​សព​មិនឃើញ ​លុះ​រហូត​មក​ដល់​វេលា​ម៉ោង​​​០៨ ​និង​៤៥នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​កុម្ភៈ ទើប​នាំ​គ្នា​ចុះរាវរក​​សព​ឃើញ  ។

​ប្រភព​ឱ្យ​ដឹងថា ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​​ថេ​ង សុធា អាយុ​២៥​ឆ្នាំ និងបុរស​​ម្នាក់​ទៀត​​ឈ្មោះម៉​ន សុ​ធន អាយុ​៣៥​ឆ្នាំ មានទីលំ​នៅ​​ភូមិ​អូរ​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ​​បាន​នាំ​គ្នា​មក​ដាក់​រៀបចំគប់​​ប៉េងប៉ោង  ដើម្បី​យក​រកកម្រៃ​ដោះស្រាយ​ជីវ​ភាព​គ្រួសារ  ។