ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​តាម​​​សេចក្តីរាយ​ការណ៍​ពី​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌​មាន​​​ បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​​​​យុវសិស្ស​២នាក់ ក្នុង​ចំណោម​៣នាក់​ ​ត្រូវ​​​​ជន​ដៃ​ដល់​២នាក់​ជិះ​ម៉ូតូ​១គ្រឿង​ ​​​ដក​​ដាវ​សាមូរ៉ៃ​កាប់​​ប្រហារ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​​​បង្ក​ការ​ភ្ញាក់​ផ្អើល​​ និង​ធ្វើ​ឱ្យ​អ្នក​ដំណើរ​​តាម​ដង​ផ្លូវ​​ញាក់​សាច់​គ្រប់​ៗគ្នា​ កាលពី​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ​​នៅ​ផ្លូវ​មាត់ទន្លេខាង​ក្រោយ​ផ្សារ​អុីអន ​​ស្ថិត​ក្នុង​​សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។​

ប្រភព​ព័ត៌មាន​បាន​​​បន្ត​ថា ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​​យុវសិស្ស​​​៣នាក់​​ ​​ជិះ​ម៉ូតូ​​ម៉ាក​ឡែត ​ពណ៌​ស មួយ​គ្រឿង​ ​ចេញ​ពី​​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ​​​ លុះ​មក​​ដល់​កន្លែង​កើត​ហេតុ​ ក៏​ឈប់​​ម៉ូតូ​ទិញ​ទឹក​​បរិសុទ្ធ​​​ផឹក ​ស្រាប់​តែ​​លេច​មុខ​​​​​ជន​​ដៃ​ដល់​២នាក់​​​ប្រដាប់​ដោយ​​ដាវ​សា​មូរ៉ៃ​​ជិះ​ម៉ូតូ​ម៉ាក​​MSX មួយ​គ្រឿង ​​​​​មក​ដល់​​​​ឈប់​ម៉ូតូ​​​​ដក​ដាវ​ស្ទុះ​ទៅ​ដេញ​កាប់​​​ប្រហារ​ជន​រង​គ្រោះ​​​ទាំង​៣នាក់ ​បណ្តាល​ឱ្យ​​រង​​​​របួស​​​ធ្ងន់​​​២នាក់ ​​ឯម្នាក់​ទៀត​រត់​​​​រក​កន្លែង​សុវត្ថិភាព​ទាន់​​​​មិន​បណ្តាល​ឱ្យ​រង​របួស​នោះទេ​ ។ ​ក្រោយ​ធ្វើ​សកម្ម​រួច​ ​​ក្រុម​ជន​ដៃ​​ដល់​​បាន​​​ឡើង​ជិះ​ម៉ូតូ​​​រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

​ក្រោយ​​ពេល​កើតហេតុ ​យុ​វ​សិស្ស​​ដែល​រង​របួស​​ទាំង​​២នាក់​ ​ត្រូវ​បាន​រថយន្ត​សាមុយ​​​​​បញ្ជូន​ទៅ​​​ស​ង្គ្រោះ​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ ៕​

ព័ត៌មានលម្អិត​មានផ្សាយជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​