ក្រុមយុវជនគាំទ្រCPP នឹងស្នើឲ្យរដ្ឋសភា រំលាយCNRP បើមានបាតុកម្ម ប្រឆាំង សម្តេចតេជោ នៅអាមេរិក

ភ្នំពេញ៖ ក្រុមសម្ព័ន្ធយុវជន គណបក្ស ប្រជាជនកម្ពុជា  បានប្រកាសថា នឹងធ្វើបាតុកម្ម ប្រឆាំងគណបក្សសង្រ្គោះជាតិ ហើយនឹងអាចឈាន ស្នើឲ្យរដ្ឋសភារំលាយ បក្សប្រឆាំងចោលផងដែរ បើក្នុងករណីមានបាតុកម្ម ប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។
លោក សាំង សុង ក្រុមសម្ព័ន្ធយុវជនគណបក្ស ប្រជាជនកម្ពុជាបានលើកឡើង នៅក្នុងវិដេអូជាង៩នាទី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ថា “ពួកយើងខ្ញុំសូមប្រកាសថា នឹងអាចឈានទៅធ្វើបាតុកម្ម នៅមុខទីស្នាក់ការគណបក្ស សង្រ្គោះជាតិ ប្រសិនបើសម្តេចអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន ហើយមានបាតុកម្មប្រឆាំងសម្តេច ហើយនឹងស្នើឲ្យរដ្ឋសភា ដកបក្សចង្រៃជាតិ បំផ្លាញជាតិចោលតែម្តង ហើយឲ្យដកចេញពី បញ្ជីគណបក្សចោលតែម្តង”។

លោកបន្តថា “បើសិនជាពួកអស់លោក ទាមទារធ្វើបាតុកម្ម ក៏យើងខ្ញុំនឹងត្រៀមខ្លួន ជានិច្ចដើម្បីឆ្លើយតបទៅអស់ លោកផងដែរ។ខ្ញុំសូមប្រកាស ក្រុមសម្ព័ន្ធយុវជន គណបក្ស ប្រជាជនកម្ពុជា  ក្រុមឆេរឆាវ ក្រុមឆន្ទៈយុវជនឆ្លងដែន និងក្រុមសេនាការពារ និងក្រុមយុវជនដទៃទៀ របស់គណបក្សប្រជាជនកម្ពុជា សូមប្រកាសនិង ត្រៀមខ្លួន ជានិច្ចទៅគណបក្ស សង្រ្គោះជាតិថា នេះមិនមែនជាគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា និងគ្មានការបង្គាប់បញ្ជាពី គណបក្សប្រជាជនកម្ពុជាដែរ គឺពួកខ្ញុំជាយុវជនគាំទ្រ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលក្រោកឡើងតស៊ូ ឆ្លើយតបទៅអ្នកគាំទ្ររបស់គណបក្ស អស់លោក ទោះបីជាធ្វើបាតុកម្ម នៅមេរិកក៏ដោយ” ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើសិនមានបាតុកម្មប្រឆាំងដំណើរ នឹងទស្សនកិច្ចរបស់សម្តេច ទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ នោះ កម្តៅនយោបាយនៅក្នុង ប្រទេសកម្ពុជានឹងកាន់តែ ក្តៅឡើងៗជាមិនខាន ហើយក៏នឹងអាចមានបាតុកម្មប្រឆាំង មេបក្សប្រឆាំងថែមទៀតផង៕

ក្រុមយុវជនគាំទ្រCPP នឹងស្នើឲ្យរដ្ឋសភា រំលាយCNRP បើមានបាតុកម្ម ប្រឆាំង សម្តេចតេជោ នៅអាមេរិក

ក្រុមយុវជនគាំទ្រCPP នឹងស្នើឲ្យរដ្ឋសភា រំលាយCNRP បើមានបាតុកម្ម ប្រឆាំង សម្តេចតេជោ នៅអាមេរិក