រវល់​តែ​ជាប់គុក គេ​យកប្រពន្ធ​បាត់ ពេលចេញ​មកវិញ យក​កាំភ្លើង​បាញ់​ប្តី​ថ្មី​របស់​ប្រពន្ធ​

Doliprane TVC

​នគរបាល ជំនាញ​ព្រហ្មទណ្ឌ ខេត្តកំពត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ ជា​បន្តបន្ទាប់ រហូត​បង្ក្រាប និង ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​បទល្មើស​ប៉ង​បាញ់សម្លាប់​ជនរងគ្រោះ ។ ដោយ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ង​បាញ់សម្លាប់​ជនរងគ្រោះ ព្រោះតែ​ខឹង​ដំ​ណ្តើ​ម​ប្រពន្ធ ពេល​ខ្លួន​ជាប់គុក ។

រវល់​តែ​ជាប់គុក គេ​យកប្រពន្ធ​បាត់ ពេលចេញ​មកវិញ យក​កាំភ្លើង​បាញ់​ប្តី​ថ្មី​របស់​ប្រពន្ធ​

លោក សៅ សំអឿន ស្នងការរង និង ជា​ប្រធានការិយាល័យ នគរបាល ព្រហ្មទណ្ឌ ខេត្តកំពត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ទង វុទ្ធី ហៅ​ដុក អាយុ ៤៩ ឆ្នាំ រស់នៅក្នុង​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ នៅ​ភូមិ​កំពង់​ចិន​ខាងលើ ដែល​ជាប់ចោទ​ពីបទ «​ប៉ុនប៉ង​ឃាតកម្ម​» លើ​ជនរងគ្រោះ ឈ្មោះ ខាត់ តាប់ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

រវល់​តែ​ជាប់គុក គេ​យកប្រពន្ធ​បាត់ ពេលចេញ​មកវិញ យក​កាំភ្លើង​បាញ់​ប្តី​ថ្មី​របស់​ប្រពន្ធ​

ជនសង្ស័យ​បាន​ប្រើ​កាំភ្លើង AK បាញ់​ចំនួន ៤ គ្រាប់ ប៉ង​សម្លាប់​ជនរងគ្រោះ តែ​មិនបាន​សម្រេច​ដូច​បំណង​ឡើយ គ្រាន់តែ​បាញ់ ១ គ្រាប់ ត្រូវចំ​ម្រាមដៃ​ដាច់​ម្រាមដៃ ១ ខាងឆ្វេង​ប៉ុណ្ណោះ នៅ​យប់​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ​។ នៅ​ចំពោះមុខ​សមត​កិច្ច ជនល្មើស​បាន​សារភាពថា ខ្លួនគេ​ពិតជា​បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ពិតមែន ដោយ​មានបំណង​សម្លាប់​ជនរងគ្រោះ ព្រោះ​តែមាន​គំនុំ​ជាមួយ​ជនរងគ្រោះ ដែល​បាន​យកប្រពន្ធ​របស់ខ្លួន ខណៈពេលដែល​ខ្លួនគេ​កំពុង​ជាប់​ក្នុង​គុក​កាលពី​ឆ្នាំ ២០១៥ ៕​សុថា​ត់​

រវល់​តែ​ជាប់គុក គេ​យកប្រពន្ធ​បាត់ ពេលចេញ​មកវិញ យក​កាំភ្លើង​បាញ់​ប្តី​ថ្មី​របស់​ប្រពន្ធ​