ក្រសួង​ការងារ​តម្រូវ ឱ្យ​ពលករ​ប្រើប្រាស់​រូបថត​ថ្មី ​ក្នុង​ការសុំ​វិ​សា​ទៅ​កូរ៉េ​

Doliprane TVC

ភ្នំពេញៈ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២៣០១៦​បានចេញ​សេចក្តីប្រកាស​មួយ​សម្រាប់​ជូនដំណឹង​ដល់​ពលករ​-​ពល​ការិនី ពី​តម្រូវការ​ប្រើប្រាស់​នូវ​គំរូ​រូបថត​ប្រភេទ​ថ្មី សម្រាប់​សុំ​ទិដ្ឋាការ (VISA)​ក្នុងការ ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​។​

យោងតាម​សេចក្តីប្រកាស​បានបញ្ជាក់​ថា​គណៈកម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស (​គ​.​ប​.​ប​.​ព​.​ប​) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ពលករ​-​ពល​ការិនី និង​
​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​ដោយ​ភាពចាំបាច់​របស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវឱ្យ​ប្រើប្រាស់​រូបថត​មាន​ទំហំ ៣.៥ x ៤.៥ និង​ផ្ទៃ​ខាងក្រោយ​ពណ៌​ស ក្នុងការ​ស្នើសុំ​ទិដ្ឋាការ​(VISA) ដោយ​មិនមែនជា​រូបថត​ស្កែ​ន និង​រូបថត​កែ​ឡើយ​៕ ដេប៉ូ​