Couple Runបង្វែរការ គិតមិនមែនរត់ជាគូ បញ្ជាក់ពីក្ដីស្រលាញ់ ប៉ុន្តែដើម្បីមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ Couple Runបង្វែរការគិតគឺមិនមែនរត់ជាគូបញ្ជាក់ពីក្ដីស្រលាញ់តែមួយប៉ុណ្ណោះទេអ្វីដែលពិសេសនោះ គឺដើម្បីប្រមែប្រមូលថវិកាសម្រាប់យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។សូមកុំមានការយល់ច្រឡំថាគឺជាការរត់ បែបគូសង្សារតែមួយមុខនោះរូបភាពនោះវានឹងរំលេច ស្នេហាបែបជាក្រុមគ្រួសារមិត្តភ័ក្តិ បងប្អូននិងដៃគូសង្សារផងដែរ។នេះបើតាមការឲ្យដឹងពីអគ្គនាយក Ice Watch លោក សួង ស៊ីម ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ទី៨ខែកុម្ភៈឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ។

អគ្គនាយក Ice Watch បន្តទៀតថា  “ ថ្ងៃ Couple Run យើងមាន “ វិញ្ញាសារ រត់៣គីឡូម៉ែត្រ និងរត់១០០ម៉ែត្រ” ហើយរត់៣គីឡូម៉ែត្រ ដោយចងដៃគ្នាជាមួយដៃគូ ជុំវិញបរិវេណស្តាតអូឡាំពិក និងរត់១០០ម៉ែត្រ ចងជើងគ្នានៅមុខឆាកការប្រគំតន្ត្រី ហើយចំពោះការរត់មិនមានយកចាញ់ឈ្នះអ្វីនោះទេ គឺរត់ដើម្បីសប្បាយ ទាំងអស់គ្នានិងអ្វីដែលសំខាន់នោះគឺយកថវិកា ជួយពេទ្យគន្ធបុប្ផា” ។

លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហពន្ធ័ខ្មែរអត្តពលិកម្មស្មគ្រ័ចិត្ត បានបញ្ជាក់ជាថ្មីថា “សូមសុំកុំឲ្យមានការយល់ច្រឡំ ដោយប្រកាន់ថា កម្មវិធី Couple Run មាននិន្នាការសំដៅលើគូសង្សារ។ជាក់ស្ដែងកម្មវិធីនេះផ្ដោតសំខាន់លើគោលការណ៍៣គឺ៖ ១.បំផុសសកម្មភាពកីឡាតាមរយៈការរត់ជាពិសេសធ្វើឲ្យមានសុខភាពល្អ ២.ជួយដល់សង្គម រាល់ការចំណាយថវិកា៦$ ក្នុងនោះ៥០% ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ៣.ចុងក្រោយអ្នកបានចូលរួមទំាងអស់អាចបង្កើតទំនាក់ទំនងជាមួយអ្នកចូលរួមក្នុងកម្មវិធី ហើយក៏អាចបង្ហាញក្តីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួនដូចជា គ្រួសារ មិត្តភ័ក្តិ និងដៃគូសង្សារជាដើម។

ព្រឹត្តិការណ៏នេះ នឹងត្រូវធ្វើឡើងចំថ្ងៃទី១៤ កុម្ភៈ ចាប់ពីម៉ោង៣រសៀលដល់ម៉ោង៨:៣០ យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការរៀបចំឡើងដោយ Ice Watch រួមជាមួយម្ចាស់ឧបត្ថម្ភជាច្រើនដូចជា សហពន្ធ័ខ្មែរអត្តពលិកម្មស្មគ្រ័ចិត្ត ក្រសួងអប់រំយុវជននិងកីឡា រួមសហការដោយ Phillip Bank , True money , Ice park , Berroca,  Yadah cosmetic and make up ,Deluxe Chicken , Libresse, JM asia, Legend, Freeze និង Cam-Idea ដែលក្នុងនោះ ក្រុមហ៊ុនឌីជី អ៊ីនធឺណិត បានចូលរួមសហការឧបត្ថម្ភក្នុងន័យមួយដើម្បីជាការជួយដល់សង្គមជាតិ ក៏ដូចជាការបង្ហាញអត្ថន័យពីទិវានៃក្ដីស្រលាញ់ផងដែរ។

ទំាងអស់គ្នាអាចរកទិញសំបុត្របានក្នុងតម្លៃ៦ដុល្លារនៅតាមទីតាំង៖១.សាខា ice-watch ព្រះមុនីវង្ស (០៧៧ ៧៥ ១០០០) ២. Ice Park ផ្សារទំនើបអ៊ីអនជាន់ទី៤ (០៨១ ៥១៧ ៥៥៥)៣. ពហុកីឡដ្ឋានជាតិអូឡាំពិក ៤.ហាង Deluxe Chicken មាត់ទន្លេជិត Khmer Royal (០១៦ ៥៨ ៥៨ ៨៣)៥. តាមសាលា និងសាកលវិទ្យាល័យមួយចំនួនដែលមានក្រុមស្ម័គ្រចិត្តរបស់ ice-watch ។

អ្នកចូលរួមក៏នឹងទទួលបានការផ្ដល់ជូនពិសេសពីការទិញសំបុត្រចូលរួមផងដែរ៖ អាវយឺតដ៏ស្រស់ស្អាតមួយ, cheer balloon មួយ និងកងដៃមួយរបស់ ice-watch ទឹកបរិសុទ្ធមួយដប ទឹកផ្លែឈើ Freeze មួយកំប៉ុង  សំបុត្រជិះស្គីទឹកកកពី Ice Park បញ្ចុះតម្លៃ ៥០% កាដូពី Libresse កាតបញ្ចុះតម្លៃសម្រាប់ Deluxe Chicken ។ កាន់តែពិសេស! សម្រាប់អ្នកដែលទិញសំបុត្របានមុន នឹងទទួលបាន៖ សំបុត្រជិះស្គីទឹកកក Free 100% ពី ICE Park កាដូពីផលិតផលកូរ៉េ Yadah សំបុត្រកុន2D, Popcorn និងកូកា កូឡា នៅ Legend Cinema  Vitamin Beroca ។

សូមបញ្ជាក់ថា មកដល់ពេលនេះ តាមតួលេខរបស់ក្រុមការងារលក់សំបុត្របានជិតមួយពាន់សំបុត្រហើយ សង្ឃឹមថាដល់ថ្ងៃនោះនឹងមានចំនួនអ្នកចូលរួមកាន់តែច្រើនជាងនេះ ដើម្បីបានទាំងសប្បាយៗ និងនាំយកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាផង៕

Couple Runបង្វែរការ គិតមិនមែនរត់ជាគូ បញ្ជាក់ពីក្ដីស្រលាញ់ ប៉ុន្តែដើម្បីមន្ទីរពេទ្យគន្ធបុប្ផា